ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
រថយន្ត
វីដេអូ
២៥ខេត្ត/រាជធានី
មុន​ដល់ទី​បុរាណ​ស្ថាន «​ពាង​» និង «​មឈូស​» ៥០០​ឆ្នាំ​នៅ​ជី​ផាត​, ជិះ​ម៉ូតូ និង​ថ្មើរជើង​ជា​រឿង​ចាំបាច់​ [ភាគ១]
27, Feb 2019 , 10:02 am        
រូបភាព
​កោះកុង​៖ ដើម្បី​ធ្វើដំណើរ​ទៅ​ដល់ទី​ស្ថាន​ពាង និង​មឈូស​បុរាណ​ជាង ៥០០​ឆ្នាំ នៅក្នុង​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ភ្ញៀវទេសចរ​ទាំងអស់​ត្រូវធ្វើ​ដំណើរ​តាម​ម៉ូតូ និង​ថ្មើរជើង នៅតាម​ផ្លូវ​ដ៏​លំបាក ដែល​ចំណាយ​ពេលវេលា​ជាង ២​ម៉ោង​។ ក្នុង​បេសកកម្ម​ទី​៤ កាលពី​ថ្ងៃទី ១៨-២០ កុម្ភៈ ក្រុមការងារ​នៃ​កម្មវិធី « Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បានធ្វើ​ដំណើរ​កាត់​តាម​ជ្រលង​ភ្នំ​, អូរ និង​ព្រៃ​ខ្វាត់ខ្វែង ដើម្បី​ទៅ​ទស្សនា និង​ផ្ដិត​ទិដ្ឋភាព​នា​តំបន់​ការពារ​បុរាណ​ស្ថាន​ក្នុង​សហគមន៍​ជី​ផាត​។ មុននឹង​ទៅដល់​គោលដៅ​នៃ​ទីតាំង​ពាង និង​មឈូស​បុរាណ វា​មិនមែនជា​រឿង​សាមញ្ញ​នោះទេ ទាំង​ម៉ូតូឌុប និង​អ្នកដំណើរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុងការ​ធ្វើដំណើរ ដោយសារ​ស្ថានភាព​ផ្លូវ​បត់បែន និង​ឡើង​ចុះៗ​កាត់​ជ្រលង​ភ្នំ​។


 
​សូម​អញ្ជើញ​ទស្សនា​កិច្ចសន្ទនា​រវាង​លោក គី សុខ​លីម និង​ក្រុម​ម៉ូតូឌុប​, មគ្គទេសក៍​ទេសចរ និង​លោក ឃុន ចាន់ថា ដែល​កំពុងធ្វើដំណើរ​ទៅកាន់​ទី​ស្ថាន​ពាង និង​មឈូស​បុរាណ​នៅ​តំបន់​អេកូ​ទេសចរណ៍​ជី​ផាត ដូចតទៅ​៖ 


 
​ពី​មជ្ឈមណ្ឌល​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ទៅដល់​ទីតាំង​បុរាណ​ស្ថាន «​ពាង និង​មឈូស​បុរាណ​» គេ​ត្រូវ​ធ្វើដំណើរ​តាម​ម៉ូតូ និង​ថ្មើរជើង​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ២២​គីឡូម៉ែត្រ​។ សហគមន៍​អេកូ​ទេសចរណ៍ «​ជី​ផាត​» ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ល្អ​មួយ​ដែល​ស្ថិតនៅក្នុង​ខេត្តកោះកុង​។ សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ជាទី​កម្សាន្ត​បែប​ធម្មជាតិ​ស្ថិតនៅ​ទិសនិរតី​នៃ​ប្រទេស​កម្ពុជា ដែល​អមដោយ​សម្រស់​ទឹកជ្រោះ​, ជិះទូក​គយគន់​ថ្ងៃ​លិច​, អំពិលអំពែក និង​សត្វ​ស្លាប​តាម​ដងព្រែក​សមុទ្រ​, ល្អាង​ប្រចៀ​ង​, ទី​ឈ្វេងយល់​ពាង​បុរាណ និង​មឈូស​បុរាណ​ដែលមាន​អាយុកាល​ជាង​៥០០​ឆ្នាំ​។​ល​។​
 
អត្ថបទទាក់ទង
 
​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕

Tag:
 ជី​ផាត​
  ពាង​បុរាណ​
  មឈូស​បុរាណ​
  កោះកុង​
  ទេសចរណ៍​
  Mercedes-Benz​ និង​កំណប់​អាថ៌កំបាំង​
© រក្សាសិទ្ធិដោយ thmeythmey.com