មឈូស​បុរាណ​ជនជាតិ​ជង​អាយុ​៥០០​ឆ្នាំ​នៅ​ជី​ផាត បង្កប់​ជំនឿ​អរូប​ដ៏​ស័ក្ដិសិទ្ធិ [ភាគ​បញ្ចប់​]
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
រថយន្ត
២៥ខេត្ត/រាជធានី
មឈូស​បុរាណ​ជនជាតិ​ជង​អាយុ​៥០០​ឆ្នាំ​នៅ​ជី​ផាត បង្កប់​ជំនឿ​អរូប​ដ៏​ស័ក្ដិសិទ្ធិ [ភាគ​បញ្ចប់​]
28, Feb 2019 , 8:19 pm        
រូបភាព
​កោះកុង (​ជី​ផាត​)៖ បច្ចុប្បន្ន បុរាណ​ស្ថាន​មឈូស​ធ្វើ​អំពី​ឈើប្រណិត​ចំនួន​១៣ នៅ​សហគមន៍​អេកូ​ទេសចរណ៍ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​និង​ភ្ញៀវ​ទេសចរ ដែល​មក​ទស្សនា​តែងតែ​គោរព និង​ចាត់ទុកជា​ទីសក្ការៈ​ដ៏​ស័ក្ដិសិទ្ធិ​មួយ​នៅ​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង​។ មឈូស​បុរាណ​ទាំង​១៣ នេះ ត្រូវបាន​គេ​ដាក់​តម្កល់​នៅ​ចន្លោះ​ផ្ទាំង​ថ្ម នៅ​តំបន់​ការពារ​បុរាណ​ស្ថាន​ភ្នំ​ប៉ែល តាំងពី​សតវត្ស​ទី​១៥-១៧ នៃ​គ្រឹ​ស្ត​សករាជ ដែល​ស្ថិតនៅ​ជួរ​ភ្នំក្រវាញ​។ លោក ទុយ វណ្ណៈ មគ្គ​ទេស​ក៏​ទេសចរ​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​ឲ្យ​ដឹងថា នៅក្នុង​មឈូស​ទាំងនោះ​ត្រូវបាន​ជនជាតិដើម​ភាគតិច​ជង ដែល​រស់នៅ​តំបន់​ជួរ​ភ្នំក្រវាញ​នៃ​ឃុំ​ជី​ផាត កាលពី​ជំនាន់​មុន ពួកគាត់​បាន​យក​សាកសព​ទៅ​បោះចោល​ក្នុងព្រៃ ហើយ​ប្រមូល​ឆ្អឹង​ដែល​សេសសល់​ពី​សត្វ​ស៊ី មក​ដាក់​តម្កល់​នៅក្នុង​មឈូស​ឈើប្រណិត​នេះ​។ «​ឆ្អឹង​សាកសព​នៅក្នុង​មឈូស​នីមួយៗ​សុទ្ធតែជា​ឆ្អឹង​សាកសព​របស់​មេក្រុម ឬ​មេកន្ទ្រាញ​ដែល​រស់នៅ​ជា​កុលសម្ព័ន្ធ​កាលពី​៥០០-៦០០​ឆ្នាំមុន​»​។ លោក ទុយ វណ្ណៈ ពលរដ្ឋ​រស់នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បញ្ជាក់​យ៉ាង​ដូច្នេះ​។



ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​លោក ជាវ សំណាង ក្រុមការងារ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (ThmeyThmey.com) និង​លោក ទុយ វណ្ណៈ មគ្គ​ទេស​ក៏​ទេសច​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ដូច​ទៅ​៖  


 
​ក្រៅពី​តំបន់​ការពារ​បុរាណ​ស្ថាន​ភ្នំ​ប៉ែល ដែល​ជាទី​តម្កល់​ពាង​និង​មឈូស​បុរាណ​ជនជាតិ​ជង នេះ ក្រុមការងារ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​បន្ត​ឈ្វែ​ង​យល់ និង​ជីក​កកាយ​កំណប់​ទេសចរណ៍​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ជាច្រើន​កន្លែង​ទៀត​ដូចជា ការ​ជិះទូក​មើល​សត្វ​ស្លាប​, មើល​ថ្ងៃ​លិច និង​ចាក់​បង្កង​តាម​ដងព្រែក​សមុទ្រ​ជាដើម​។ ទាំងនេះ គឹជា​បេសកកម្ម​លើ​ទី​៤​នៃ​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​ក្រុមការងារ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​មកដល់​ទឹកដី​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង ជាទី​កម្សាន្ត​បែប​ធម្មជាតិ​ស្ថិតនៅ​ទិសនិរតី​នៃ​ប្រទេស​កម្ពុជា កាលពី​នៅ​ថ្ងៃទី ១៨-២០ កុម្ភៈ ឆ្នាំ​២០១៩ នេះ​។ 

អត្ថបទទាក់ទង


​សូម​រម្លឹកថា បេសកកម្ម​លើក​ទី​១, ទី​២ និង​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ក្រុមការងារ​បាន​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង តំបន់​ទេសចរណ៍​សក្តា​នុព​ល​បែប​ធម្មជាតិ​, សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី​។​
 
​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕

Tag:
 ThmeyThmey25
  Chiphat Community
  Ecotourism
  កោះកុង
  ជីផាត
© រក្សាសិទ្ធិដោយ thmeythmey.com