ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ម្ចាស់ចម្ការទុរេនលោក ទុយ វណ្ណៈ ប្រាប់ពីបច្ចេកទេសព្យាបាលដើមទុរេន«កើតបូស»
× កោះកុង៖ ដើមទុរេន ក៏ប្រឈមនឹងបញ្ហាសុខភាពដែលកើតឡើងលើដើម, ស្លឹក ដោយសារកត្តាដីនិងទឹកផងដែរ។ ជាក់ស្ដែង បញ្ហាដើមទុរេនកើតបូសដែលចេញទឹកពីដើម អាចបណ្ដាលឲ្យដើមទុរេនងាប់។ លោក ទុយ វណ្ណៈ ម្ចាស់ចម្ការទុរេននៅស្រុកថ្មបាំង ខេត្តកោះកុង ដែលធ្លាប់ជួបបញ្ហាដើមទុរេនកើតបូសនេះ បានចែករំលែកបទពិសោធនៃការព្យាបាលជំងឺនេះយ៉ាងដូច្នេះ៖ «មុនដំបូងត្រូវយកកាំបិត កោសនៅកន្លែងកើតបូស បន្ទាប់មកលាងទឹកអាល់កុលនិងយកកំបោរក្រហមមកបិទពីលើជាការស្រេច។ ហើយរយៈពេល២សប្ដាហ៍ក្រោយមក ដើមទុរេននឹងជាសះស្បើយវិញ»។ បើតាមលោក វណ្ណៈ កសិករមួយចំនួន មិនបានចាប់អារម្មណ៍លើបញ្ហាដើមទុរេនកើតបូសនោះទេ ដោយពួកគេគិតថាជាជំងឺធម្មតា។ ជាមួយគ្នានេះ ក្នុងករណីដែលកសិករមិនសូវខ្វាយខ្វល់ពីជំងឺបូសលើដើមទុរេន វានឹងធ្វើឲ្យដើមទុរេនងាប់ដោយសារជំងឺនេះ៕
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក ទុយ វណ្ណៈ ម្ចាស់ចម្ការទុរេន និងជាមគ្គុទេសក៍ទេសចរនៅសហគមន៍ជីផាតដូចតទៅ៖
Tag:
ទុរេន
ជីផាត
កោះកុង
បូស
© រក្សាសិទ្ធិដោយ thmeythmey.com