សម្តេច ហ៊ុន សែន តែងតាំង​អភិបាល​ថ្មី​នៅ​ចំការមន និង​អភិបាលខណ្ឌ​ដំបូង​នៅ​បឹង​កេងកង និង​កំបូល​
ជាតិ
សម្តេច ហ៊ុន សែន តែងតាំង​អភិបាល​ថ្មី​នៅ​ចំការមន និង​អភិបាលខណ្ឌ​ដំបូង​នៅ​បឹង​កេងកង និង​កំបូល​
20, Apr 2019 , 10:33 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ថេង សុថុល លោក ធឹម សំអាន និងលោក ឃឹម ស៊ុនសូដា
ពីឆ្វេងទៅស្តាំ៖ លោក ថេង សុថុល លោក ធឹម សំអាន និងលោក ឃឹម ស៊ុនសូដា
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២ ខែមេសា បានចេញ​អនុក្រឹត្យ​តែងតាំង លោក ថេ​ង សុ​ថុល ជា​អភិបាល​ថ្មី​នៅ​ខណ្ឌចំការមន ជំនួស លោក ព្រំ សំខាន់ ដែល​ប្តូរ​ទៅ​បម្រើការ​នៅ​សាលា​រាជធានី​ភ្នំពេញ​។ តំណែង​ដើម​របស់លោក ថេ​ង សុ​ថុល ជា​អភិបាលរងខណ្ឌ​ច្បារអំពៅ​។​



អត្ថបទទាក់ទង


​អនុក្រឹត្យ​មួយទៀត​នៅ​ថ្ងៃ​ដដែល ប្រមុខរដ្ឋ​ភិ​បាល​ក៏បាន​តែងតាំង​ក្បាលម៉ាស៊ីន​នៅ​ខណ្ឌ​ចំនួន​ពីរ​ដែល​ទើប​បង្កើត​ថ្មី​ផងដែរ ដោយ លោក ធឹ​ម សំអាន ពី​អភិបាលរង​ខណ្ឌចំការមន ទៅជា​អភិបាលខណ្ឌ​បឹង​កេងកង ខណៈ​លោក ឃឹម ស៊ុន​សូ​ដា ពី​អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅជា​អភិបាលខណ្ឌ​កំបូល​៕



© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម