ជាតិ
សង្គមជាតិ
មន្រ្តីខណ្ឌ៧មករា ទៅបាញ់ទឹកនៅបរិវេណនិងលើដំបូលសាលាបាក់ទូក ដើម្បីបន្ថយកម្តៅ
26, Apr 2019 , 3:09 pm        
រូបភាព
លោក លីម សុភា អភិបាលខណ្ឌ៧មករា បានបញ្ជូនកម្លាំង ឲ្យចុះបាញ់ទឹកនៅសាលាបឋមសិក្សា និងវិទ្យាល័យបាក់ទូក នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២១៩នេះ ដើម្បីកាត់បន្ថយកម្ដៅ ហើយបង្កភាពងាយស្រួលក្នុងការសិក្សារបស់សិស្សានុសិស្ស។



សកម្មភាពនេះ គឺកើតឡើងបន្ទាប់ពីមានការណែនាំរបស់មន្ទីរអប់រំរាជធានីភ្នំពេញ។ កាលពីថ្ងៃទី២៣ខែមេសា មន្ទីរអប់រំនេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយណែនាំគ្រឹះស្ថានសិក្សាទាំងអស់ក្នុងរាជធានីភ្នំពេញ ប្រើប្រាស់ទឹកបាញ់ស្រោចលើដំបូលអគារសិក្សា ឬប៉េតុងមុខអគារ ដើម្បីកាត់បន្ថយកម្តៅ។ 

មន្ទីរអប់រំ ណែនាំទៀតថា បើគ្រឹះស្ថានសិក្សាណា គ្មានលទ្ធភាពធ្វើបែបនេះនោះទេ គួរតែអនុញ្ញាតឲ្យសិស្សានុសិស្ស ចេញទៅលម្ហែក្រោមដើមឈើ ដែលមានខ្យល់គ្រប់គ្រាន់៕ 

អត្ថបទទាក់ទង






© រក្សាសិទ្ធិដោយ thmeythmey.com