ជាតិ
សង្គមជាតិ
ប្រធាន​ក្រុមហ៊ុន GCG ASIA ដែល​មិនបាន​ចុះបញ្ជី ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​ពីបទ​«​ប៉ុនប៉ង​ឆបោក​»
19, May 2019 , 5:36 pm        
រូបភាព
​ភ្នំពេញ​៖ តុលាការ​បានសម្រេច​ឃុំខ្លួន​បុរស​ម៉ាឡេស៊ី ឈ្មោះ  Yaw Foo Hoe ប្រធាន​ក្រុមហ៊ុន GCG ASIA បណ្តោះអាសន្ន នា​រសៀល​ថ្ងៃទី​១៩​ឧសភា  ពីបទ «​ប៉ុនប៉ង​ឆបោក​» តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ និង​មាត្រា​៣៨១ នៃ​ក្រមព្រហ្មទណ្ឌ​។ នេះ​បើ​យោងតាម   លោក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង នគរបាលជាតិ​។

 
អត្ថបទទាក់ទង
 
​លោក ឆាយ គឹម​ខឿន ដែលជា​អ្នកនាំពាក្យ​ផងដែរ​នោះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ទូរ​សព្ទ​ថា ការឃុំខ្លួន​បណ្តោះអាសន្ន​នេះ គឺ​ស្ថិតនៅ​ក្នុងការ ស៊ើបអង្កេត និង​ឃ្លាំមើល​បន្តទៀត ដែល​មិនទាន់​ទោស​អ្វី​ឡើយ​។ 
 
​លោក ឆាយ គឹម​ខឿន បានបញ្ជាក់​ផងដែរ ក្រុមហ៊ុន​មួយ​នេះ មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​ជាមួយ​ធនាគារជាតិ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នោ​កម្ពុជា​នោះឡើយ​។ ហើយ​ក្រុមហ៊ុន​នេះ បាន​ស្ថិតនៅ​បញ្ជីខ្មៅ​(Black  List) ដែល ធ្លាប់​រកស៊ី​បោកប្រាស​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។  ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ មិនទាន់​ចាញ់បោក​ក្រុមហ៊ុន​នេះ​ទេ​។​
 
​សូម​រំលឹកថា ប្រធាន​ក្រុមហ៊ុន GCG ASIA ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩  បន្ទាប់ពី សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​បរទេសមួយ ដែល​យកឈ្មោះ​សម្ដេច ទៅធ្វើ​អា​ជីក​ម្ម​៕

Tag:
 GCG ASIA
© រក្សាសិទ្ធិដោយ thmeythmey.com