កីឡាជាតិ
ជាតិ
Hun Sen Cup៖ ណាហ្គា​ចាញ់​គិរីវង់ ២-០ ខណៈ​ការពារជាតិ​វាយបក​អាស៊ី​អឺរ៉ុប ៣-១
03, Jul 2019 , 6:18 pm        
រូបភាព
ដាវ នីម និងមិត្តរួមក្រុមគិរីវង់ អបអរក្រោយស៊ុត​បាល់បញ្ចូលទីគ្រាប់ទីមួយលើណាហ្គា។ រូបថត CNCC
ដាវ នីម និងមិត្តរួមក្រុមគិរីវង់ អបអរក្រោយស៊ុត​បាល់បញ្ចូលទីគ្រាប់ទីមួយលើណាហ្គា។ រូបថត CNCC
ដោយ: ថ្មីៗ
​គិរីវង់​សុខ​សែន​ជ័យ និង​ក្រសួងការពារជាតិ សុទ្ធតែ​មានប្រៀប​សម្រាប់​ការប្រកួត​ជើង​ទីមួយ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ពុធ ទី​៣ ខែកក្កដា នេះ​។ នៅ​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ក្រុម​ម្ចាស់ផ្ទះ បាន​យកឈ្នះ ណាហ្គា​វើ​លដ៍ ២-០ ខណៈ​ក្រុម​ភ្ញៀវ​ក្រសួងការពារជាតិ តាម​វាយបក​អាស៊ី​អឺរ៉ុប ៣-១​។​



អត្ថបទទាក់ទង


​ការប្រកួត​រវាង​គិរីវង់​សុខ​សែន​ជ័យ និង​ណាហ្គា​វើ​លដ៍ បានបញ្ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​៤៥​នាទី​ដំបូង​។ ប៉ុន្តែ​ឈានដល់​នាទី​ដំបូង នៅ​តង់​ទី​ពីរ ខ្សែប្រយុទ្ធ​ឆ្នើម ដាវ នី​ម រកបាន​គ្រាប់​ទីមួយ ហើយ អ៊ិន សាវ​ឌី បន្ថែម​គ្រាប់​ទី​ពីរ​ឲ្យ​ម្ចាស់ផ្ទះ យកជ័យ​ជម្នះ​លើ​ណាហ្គា​វើ​លដ៍ ២-០​។​

​នៅ​កីឡដ្ឋាន​អេ​អ៊ី​ស្ព​ត​ផាក​ឯណោះ​វិញ សុខ ច័ន្ទ​រស្មី បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​៣​នាទី​ដំបូង និង​ជា​គ្រាប់​ទីមួយ ចំពោះ​ការបង្ហាញ​ខ្លួន​ក្នុង​អាជីព​បាល់ទាត់​វិញ​ជាមួយ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​។ ប៉ុន្តែ​នៅ​នាទី​២៤ រ៉ឹង ប៊ុន​ហៀ​ង វាយបក​តាម​ស្មើ មុនពេល​ដែល ភួង សុខ​សា​ណា និង អ៊ុ​ព កា​ម៉ុ​ល បន្ថែម​ម្នាក់​១​គ្រាប់​នៅ​តង់​ទី​ពីរ ដើម្បី​បញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល ៣-១​។​

​សម្រាប់​ជំនួប​ជើង​ទី​១ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បឹងកេត​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​សៀមរាប ៦-០ រីឯ​អគ្គិសនី​កម្ពុជា​បញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាមួយ​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ​។ មួយថ្ងៃ​បន្ទាប់ ភ្នំពេញ​ក្រោ​ន​យកឈ្នះ​កំពង់ចាម ១០-០ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ត្បូងឃ្មុំ ៤-០៕


Tag:
 Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com