កីឡាជាតិ
ជាតិ
ខែមិថុនា​៖ គ្រូបង្វឹក​ឆ្នើម​បាន​លើ លោក ស៊ុំ វណ្ណា ខណៈ Privat ឈ្នះ​ពាន​កីឡាករ​ឆ្នើម​លើក​ទី​ពីរ​
15, Jul 2019 , 10:06 am        
រូបភាព
លោក ស៊ុំ វណ្ណា និងកីឡាករ Jean Marie Privat ទទួលពានរង្វាន់​រៀងៗខ្លួនពីមន្ត្រី CNCC។ រូបថត CNCC
លោក ស៊ុំ វណ្ណា និងកីឡាករ Jean Marie Privat ទទួលពានរង្វាន់​រៀងៗខ្លួនពីមន្ត្រី CNCC។ រូបថត CNCC
ដោយ: ថ្មីៗ
​លោក ស៊ុំ វណ្ណា គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន និង​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Jean Marie Privat នៃ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បានទទួល​ពានរង្វាន់​ឆ្នើម​ប្រចាំខែ​មិថុនា នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ ក្រោម​ការរៀបចំ​របស់​គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC)​។​



អត្ថបទទាក់ទង


​លោក ស៊ុំ វណ្ណា ដែល​បាន​ឡើង​ធ្វើជា​គ្រូបង្វឹក​បណ្តោះអាសន្ន​ក្លិប​ភ្នំពេញ​ក្រោ​ន ជំនួស​លោក Leonardo Vitorino កាលពី​ខែឧសភា បាន​ដឹកនាំ​ក្លិប​ឈ្នះ​ទាំង​៤​ប្រកួត​នៅ​ខែមិថុនា ក្នុងនោះ​ឈ្នះ​ការពារជាតិ ៣-១, ឈ្នះ អគ្គិសនី​កម្ពុជា ៥-០, ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ១-០ និង​ឈ្នះ​កំពង់ចាម ១៧-២​។

​លោក​ទទួលបាន​ពាន​គ្រូបង្វឹក​ឆ្នើម​ប្រចាំខែ​ពី​លោក ឈី កុល​បុត្រា មន្ត្រី CNCC  កាលពី​ថ្ងៃទី​១៤ ខែកក្កដា មុន​ពេលដែល​ភ្នំពេញ​ក្រោ​ន ត្រូវ​ប្រកួត​ជាមួយ​ក្រុមយុវជន​បាល់​ទាត់​ជាតិ​បាទី នៅ​កីឡដ្ឋាន​អ អេ អិន​។ លោក ស៊ុំ វណ្ណា ក្លាយជា​គ្រូបង្វឹក​ទី​បី​ដែល​ឈ្នះ​ពាន Coach of The Month ប្រចាំ​រដូវ​កាល​នេះ ដោយ​គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង លោក Nestor Conor ទទួលបាន​ក្នុង​ខែ​មិនា និង​មេសា រីឯ​គ្រូបង្វឹក​ណាហ្គា​វើ​លដ៍ លោក មាស ចាន់ណា បាន​ក្នុង​ខែឧសភា​។​

​ដោយឡែក ខ្សែប្រយុទ្ធ​កា​មូ​រូ​ន Jean Marie Privat ដែលមាន​ឈ្មោះ​ពេញ​ថា Jean Marie Privat Befolo Mbarga ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម (Player of the Month) ជា​លើក​ទី​ពីរ បន្ទាប់ពី​បានឈ្នះ​លើកដំបូង​កាលពី​ខែមេសា​។ មន្ត្រី CNCC លោក ម៉ា ភា​រ៉ា បានប្រគល់​ពាន​ដល់​កីឡាករ​រូបនេះ នៅ​មុនពេល​ស្វាយរៀង​ស្វាគមន៍​សូល​ទី​ឡូ​អង្គរ​។​

កាលពី​ខែមិថុនា កន្លងមក Privat នៅតែ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុងនាម​ជា​ក្រុម​កំពូល​តារាង និង​មិនទាន់​ស្គាល់​ចាញ់​។ ក្នុងចំណោម​៤​ប្រកួត​កាលពី​ខែមិថុនា ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​៣​ប្រកួត និង​ស្មើ​១​ប្រកួត ដោយ Privat រកបាន​១​គ្រាប់ ពេល​ឈ្នះ​វិសាខា ៥-៣ និង​១​គ្រាប់​ពេល​ឈ្នះ​ក្រសួងការពារជាតិ ២-១​។ ក្រៅពី Privat កីឡាករ​ពីរ​នាក់​ទៀត​ដែល​បានឈ្នះ​ពាន​ប្រចាំខែ​នេះ គឺជា​កីឡាករ​របស់​ណាហ្គា​វើ​លដ៍ ដោយ គួច សុគ​ម្ភៈ បាន​ក្នុង​ខែមីនា និង Esoh Omogba បាន​ក្នុង​ខែឧសភា​៕


Tag:
 Cambodian League
  Coach of the Month
  Player of the Month
© រក្សាសិទ្ធិដោយ thmeythmey.com