បាក់ឌុប៖សិស្សខ្សោយ«គីមីវិទ្យា»គួរធ្វើបែបណាទើបប្រឡងជាប់?
ជាតិ
បទសម្ភាសន៍
បាក់ឌុប
វីដេអូ
បាក់ឌុប៖សិស្សខ្សោយ«គីមីវិទ្យា»គួរធ្វើបែបណាទើបប្រឡងជាប់?
16, Aug 2019 , 3:11 pm        
រូបភាព
​ភ្នំពេញ​៖ ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​១៩-២០ ខែសីហានេះ​។ ក្នុង​រយៈពេល​ដ៏​ខ្លីមុនការប្រឡង​នេះ លោក​សាស្ត្រាចារ្យ​គីមីវិទ្យា សេង សុខ​ឃាង បាន​ជំរុញឲ្យសិស្សថ្នាក់ទី១២ ទាំងអស់ ខិតខំអនុវត្តធ្វើលំហាត់ ក្នុង​សៀវភៅ​ក្រសួង​អប់រំ​ឲ្យ​បាន​ទាំងអស់ និងសាកសួរគ្រូវិញប្រសិនបើ​​មាន​ចម្ងល់ត្រង់ចំណុចណាមួយ។ លោក​សាស្ត្រាចារ្យ​​ សេង សុខ​ឃាង បញ្ជាក់ថា៖«​បើ​សិស្ស​មាន​សមត្ថភាព​ខ្សោយ កុំ​ខំប្រឹង​ធ្វើ​លំ​ហាត់​ធំៗ​ពេក​។ ធ្វើ​លំ​ហាត់​តូចៗ​ឲ្យ​អស់ នោះ​អាច​ប្រឡង​ជាប់​។ ជាពិសេស សិស្ស​ត្រូវធ្វើ លំ​ហាត់​ក្នុង​សៀវភៅ​ក្រសួង​អប់រំ​ឲ្យ​បាន​ទាំងអស់ ហើយ​មាន​ចម្ងល់​អាចយ​កមក​សួរ​គ្រូ​វិញ​បាន​»​។


​លោក​សាស្ត្រាចារ្យ សេង សុខ​ឃាង ​​បន្ថែមថា ក្នុងពេល​ប្រឡង​ប្រសិនបើសិស្ស​បាន​ត្រៀមខ្លួន​ល្អ នោះពួកគេ ​នឹងមិនភិតភ័យ និងធ្វើ​កិច្ចការប្រឡងបាន​បានល្អ​។ ផ្ទុយទៅវិញ ប្រសិនបើ​សិស្ស​មិនសូវ​បានរៀន​ត្រៀម ឬខ្ជិល​ធ្វើ​លំ​ហាត់ នោះ​សិស្ស​នឹង​ភ័យ​ក្នុងពេល​ប្រឡង ហើយ​បាត់បង់​ចំណេះដឹង​ដែល​បាន​ចេះ អស់​មួយចំនួន​។ សាស្ត្រាចារ្យ​រូបនេះ លើកទឹកចិត្ត​សិស្ស ឲ្យ​ខិតខំ​អនុវត្តន៍​លំ​ហាត់​ឲ្យ​កាន់តែច្រើន ជាពិសេស​លំ​ហាត់​តូចៗ សម្រាប់​សិស្ស​ដែល​ខ្សោយ​។​  

សម្រាប់​សិស្ស​ដែល​ចង់បាន​និទ្ទេស​ល្អ លោក​សាស្ត្រាចារ្យ បាន​អះអាងថា សិស្ស​ត្រូវធ្វើ​លំ​ហាត់ ទាំងអស់ មិន​ថា លំ​ហាត់​ពិបាក និង​លំ​ហាត់​ខ្សោយ ដើម្បី​វាស់​សមត្ថភាព​ពិត មុនពេល​ប្រឡង​។ សិស្ស​ត្រូវ​តាំង​អារម្មណ៍​ឲ្យ​បាន​ស្ងប់ មុននឹង​ធ្វើ​លំ​ហាត់ ហើយ​សិស្ស​ត្រូវអាន​ប្រធាន​ឲ្យ​បាន ត្រឹមត្រូវ មុននឹង​ធ្វើ​។

សូមអញ្ជើញ​ទស្សនា​វីដេអូខ្លីដូចតទៅ៖


​សូមបញ្ជាក់ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៩-២០ ខែសីហា ២០១៩​​នេះ ដោយមាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុប ១១៩, ២១៧​នាក់​៕
 

Tag:
 បាក់ឌុប
  គីមីវិទ្យា
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com