លី​គ​ថ្ងៃនេះ មាន​៤ប្រកួត​ ក្នុងនោះ​ណាហ្គា​​ត្រូវ​ប៉ះ​គិរីវង់​ដែល​ទម្លាក់ខ្លួន​​ពី​​ពានរង្វាន់​សម្តេច ហ៊ុន សែន​
កីឡាជាតិ
ជាតិ
លី​គ​ថ្ងៃនេះ មាន​៤ប្រកួត​ ក្នុងនោះ​ណាហ្គា​​ត្រូវ​ប៉ះ​គិរីវង់​ដែល​ទម្លាក់ខ្លួន​​ពី​​ពានរង្វាន់​សម្តេច ហ៊ុន សែន​
04, Aug 2019 , 6:29 am        
រូបភាព
ខ្សែបម្រើជើងចាស់របស់ណាហ្គាវើលដ៍ ឃឹម បូរី (ឆ្វេង) និង ដាវ នីម ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់គិរីវង់។ រូបថត កាត់ចេញពីផ្ទាំងពាណិជ្ជកម្ម​របស់ក្លិបទាំងពីរ
ខ្សែបម្រើជើងចាស់របស់ណាហ្គាវើលដ៍ ឃឹម បូរី (ឆ្វេង) និង ដាវ នីម ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់គិរីវង់។ រូបថត កាត់ចេញពីផ្ទាំងពាណិជ្ជកម្ម​របស់ក្លិបទាំងពីរ
ដោយ: ថ្មីៗ
ការប្រកួត​សប្តាហ៍​ទី​១៨​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩​នៅ​ថ្ងៃអាទិត្យ​នេះ នា​វេលា​ម៉ោង​៦​ល្ងាច ណាហ្គា​វើ​លដ៍​ត្រូវ​ប៉ះ​គិ​រិ​វង់​សុខ​សែន​ជ័យ នៅ​ស្តា​ត​ចាស់ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ស្វាគមន៍​អគ្គិសនី​កម្ពុជា បន្ទាប់ពី​ជំនួប​រវាង​សូល​ទី​ឡូ​អង្គរ ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប និង​រវាង​អាស៊ី​អឺរ៉ុប ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​អេ​អ៊ី​យូ​ស្ព​ត​ផាក នៅ​ម៉ោង​៣ និង​៣០​នាទី​។​



អត្ថបទទាក់ទង


​ណាហ្គា​វើ​លដ៍ ត្រូវ​រក្សា​ពង្រឹង​តំណែង​លេខ​២ និង​បន្ត​ប្រមាញ់​យក​លេខ​១​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ បន្ទាប់ពី​ពួកគេ​អស់​ឱកាស​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ដោយសារ​ចាញ់​គិរីវង់​សុខ​សែន​ជ័យ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ នេះ​ពេលវេលា​សម្រាប់​ណាហ្គា​ក្នុងការ​សងសឹក​លើ​គិរីវង់ ដែល​ទើប​ប្រើ​និមិត្តសញ្ញា​ថ្មី​។​

​ទោះបីជា​យ៉ាងណាក៏ដោយ កាលពី​ជើង​ទីមួយ ណាហ្គា​បានទទួល​៣​ពិន្ទុ​នៅ​ទឹកដី​គិរីវង់​ជាមួយនឹង​លទ្ធផល ៣-១​។ សម្រាប់​ជំនួប​នា​វេលា​ម៉ោង​៦​នៅ​ស្តា​ត​ចាស់​នេះ វា​ជាការ​បង្ហាញ​វត្តមាន​ក្រៅ​ដី​លើកដំបូង​ផងដែរ​សម្រាប់​ក្រុម​ពី​ខេត្តតាកែវ ក្រោម​រហស្សនាម​ថ្មី​ថា «​មាន់គក​»​។​

​ដោយឡែក​នៅ​ម៉ោង​៦​ដូចគ្នា ព្រះខ័ន​រាជ​ស្វាយរៀង​ស្វាគមន៍​អគ្គិសនី​កម្ពុជា ដោយ​កាលពី​ជើង​ទីមួយ​ព្រះខ័ន​ស្វាយរៀង​ដែល​មិនទាន់​ស្គាល់​ចាញ់​សោះ​នោះ ឈ្នះ​អគ្គិសនី​កម្ពុជា ១-០​។

​នៅវេលា​ម៉ោង​៣ និង​៣០​នាទី ភ្នំពេញ​ក្រោ​ន​ត្រូវ​ព្យាយាម​លុបលាង​ការខកចិត្ត​ក្រោយ​ផ្ទួនៗ​។ ពួកគេ​ត្រូវ​តទល់​ជាមួយ​ម្ចាស់​អាស៊ី​អឺរ៉ុប​នៅ​កីឡដ្ឋាន​អេ​អ៊ី​យូ​ស្ព​ត​ផាក ដែល​គេ​បាន​យកឈ្នះ ១-០ កាលពី​ជើង​ទីមួយ​។​

​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប នា​វេលា​ម៉ោង​៣ និង​៣០​នាទី ដូចគ្នា សូល​ទី​ឡូ​អង្គរ​ស្វាគមន៍ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដោយ​ជើង​ទី​ពីរ​ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២៕



© រក្សាសិទ្ធិដោយ thmeythmey.com