FIFA
កីឡាជាតិ
ជាតិ
លោក Keisuke Honda មក​ដឹកនាំ​ជម្រើសជាតិ​កម្ពុជា​ហ្វឹកហាត់​ចាប់ពី​ថ្ងៃ​ចន្ទ​
01, Sep 2019 , 6:59 pm        
រូបភាព
លោក Keisuke Honda អ្នក​ចាត់ការទូទៅក្រុមជម្រើសជាតិ​កម្ពុជា។ រូបថត FFC
លោក Keisuke Honda អ្នក​ចាត់ការទូទៅក្រុមជម្រើសជាតិ​កម្ពុជា។ រូបថត FFC
ដោយ: ថ្មីៗ
​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ដឹកនាំ​ក្រុម​សម្រាប់​ការហ្វឹកហាត់​ចាប់ពី​ថ្ងៃ​ចន្ទ ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ហុងកុង​នៅ​វគ្គ​ជម្រុះ FIFA World Cup 2022 ជុំ​ទី​ពីរ នា​ថ្ងៃទី​៥ ខែកញ្ញា​។ នេះ​បើតាម​ការបញ្ជាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)​។​



​លោក Honda មកដល់​កម្ពុ​ជានា​យប់​ថ្ងៃអាទិត្យ ទី​១ ខែកញ្ញា នេះ​។ លោក​ត្រូវ​ចាប់ផ្តើម​ការដឹកនាំ​បង្វឹក​ក្រុម ដែល​បច្ចុប្បន្ន​មាន​កីឡាករ​៣៥​នាក់ ក្រោម​ជម្រើស​របស់​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Felix Dalmas ។  ក្រុម​កីឡាករ​បានចាប់ផ្តើម​ហ្វឹកហាត់​តាំងពី​ថ្ងៃទី​២៩ ខែសីហា មក ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី FFC ចេញ​បញ្ជី​ឈ្មោះ​។​

អត្ថបទទាក់ទង




កម្ពុជា​ត្រូវ​ប្រើប្រាស់​កីឡដ្ឋាន​ជាតិ​អូឡាំពិក ទទួល​ហុងកុង នា​វេលា​ម៉ោង​៦ និង​៣០​នាទី ល្ងាច​ថ្ងៃទី​៥ ខែកញ្ញា​។ បើតាម FFC សំបុត្រ​ចូល​ទស្សនា​ប្រភេទ​១ ដែលមាន​តម្លៃ​១០០០០​រៀល​បាន​លក់ដាច់​អស់ហើយ​។ រីឯ សំបុត្រ​ប្រភេទ​២ មានតម្លៃ​៥០០០​រៀល​៕



Tag:
 ជម្រើសជាតិ
  Asian Cup
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com