ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មហា​ធៀ​៖ សមយុទ្ធ​យោធា​អាស៊ាន​-​អាមេរិក ចាយលុយ​ឥតប្រយោជន៍ និង​បង្ករឿង​
02, Sep 2019 , 3:58 pm        
រូបភាព
ដោយ: រួបរួម
​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​រិះគន់​ការធ្វើ​សមយុទ្ធ​យោធា​នានា ដោយ​លោក​បាន​ចាត់ទុកថា ជាការ​ចំណាយលុយ​ឥតប្រយោជន៍ និង​បង្ករឿង​។ នេះ​ជា​ចម្លើយ​របស់លោក​ទៅកាន់​និស្សិត​ខ្មែរ​ម្នាក់ ដែល​បាន​សួរ​ទាក់ទង​នឹង​ឥទ្ធិពល​នៃ​សមយុទ្ធ​យោធា​អាស៊ាន​-​អាមេរិក​លើកដំបូង [​ចាប់ផ្តើម​នៅ​ឈូង​សមុទ្រ​ថៃ ក្នុង​ខេត្ត​ឈុន​បុរី​] ទៅ​ស្ថានការណ៍​សមុទ្រ​ចិន​ខាងត្បូង​។​

 
​ក្នុង​កិច្ចសន្ទនា​ពិសេស​ស្តីពី «​ការរក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​នៅក្នុង​បរិបទ​អាស៊ាន​» (Balancing Relations with the Superpowers in the context of ASEAN)» នា​ថ្ងៃទី​២ ខែកញ្ញា​នេះ បណ្ឌិត មហា​ធៀ មហាម៉ាត់ បាន​កត់សម្គាល់ថា សមយុទ្ធ​យោធា ត្រូវការ​ការចំណាយ​លុយ​ដ៏​ច្រើន ហើយ​បង្ក​ឲ្យ​អ្នកផ្សេង​ខឹងសម្បារ​។​
 
«​ប្រសិនបើ​អ្នកធ្វើ​បែបនេះ នៅ​សមុទ្រ​ខាងត្បូង ភាគី​ចិន​នឹងមាន​អារម្មណ៍​ថា​រង​ការគំរាមកំហែង ដូច្នេះ​ពួកគេ​ត្រូវ​ត្រៀម​ទប់ទល់ និង​បញ្ជូន​នាវាចម្បាំង​ទៅ​តំបន់​នោះ​។ ក្នុងករណី​មាន​គ្រោះថ្នាក់ នឹងមាន​ការបាញ់ប្រហា​រ​ទៅវិញទៅមក បន្ទាប់មក​អាច​ក្លាយទៅជា​សង្គ្រាម​»​។ លោក មហា​ធៀ បានបង្ហាញ​ការយល់ឃើញ​របស់ខ្លួន​យ៉ាង​ដូច្នេះ​។​
 
​លោក​បាន​សង្កត់ធ្ងន់ថា​៖ «​ប្រសិនបើ​អ្នក​ចង់​សាកល្បង​បែបនេះ សូម​សាកល្បង​នៅ​ប្រទេស​ខ្លួនឯង​ទៅ […] ពិតណាស់​ចិន​មាន​ហេតុផល​ថា​ខ្លួន​រង​ការគំរាមកំហែង​។ បើ​ចិន​ធ្វើ​សមយុទ្ធ​នៅ​ញូវយ៉ក អ្នក​ញូវយ៉ក ក៏មាន​អារម្មណ៍​មិន​ស្រួល​ដូចគ្នា​ផងដែរ​»៕
 

Tag:
 មហា​ធៀ
© រក្សាសិទ្ធិដោយ thmeythmey.com