ជាតិ
វីដេអូ
ចម្លាក់ព្រះលោកេស្វរៈលើជញ្ជាំងប្រាសាទបន្ទាយឆ្មារ តំណាងឲ្យខេត្តបន្ទាយមានជ័យ!
× បន្ទាយមានជ័យ៖ នៅលើជញ្ជាំងប្រាសាទផ្នែកខាងលិច មានរូបព្រះលោកេស្វរៈ ដែលជារូបតំណាងខេត្តបន្ទាយមានជ័យ។ ចម្លាក់លោកេស្វរៈនេះ មានដៃចំនួន៣២ ដែលសំដៅដល់ឋាននរកទាំង៣២ជាន់។ នេះបើតាមលោក គិត សុគួន មគ្គុទេសក៍នៃសហគមន៍ទេសចរណ៍បន្ទាយឆ្មារ ដែលបានបញ្ជាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ តាមមគ្គុទេសក៍ទេសចរណ៍ដដែល ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទបន្ទាយឆ្មារ មិនដែលរំលងរូបចម្លាក់ព្រះលោកេស្វរៈដៃ៣២នេះឡើយ។
សូមជម្រាបថា ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ប្រាសាទនេះ កសាងឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ បែរមុខទៅទិសខាងកើត ដើម្បីឧទ្ទិសដល់បុត្រព្រះបាទជ័យវរ្ម័នទី៧ ព្រះនាម ស្រិន្ទ្រកុមារ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក គិត សុគួន មគ្គុទេសក៍ទេសចរនៃសហគមន៍ទេសចរណ៍បន្ទាយឆ្មារដូចតទៅ៖
Tag:
បន្ទាយមានជ័យ
ប្រាសាទបន្ទាយឆ្មារ
© រក្សាសិទ្ធិដោយ thmeythmey.com