កីឡាអន្តរជាតិ
អន្តរជាតិ
ស្ទង់​មតិ​៖ ពលរដ្ឋ​ជប៉ុន​ភាគច្រើន មិន​ចង់​ឱ្យធ្វើ​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំនេះ​
09, Feb 2021 , 8:59 am        
រូបភាព
​ប្រជាជន​ជប៉ុន​ភាគច្រើន​ប្រឆាំងនឹង​ការ​ប្រារព្ធ​ធ្វើ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​នៅ​ឆ្នាំ​២០២១​នេះ ស្របពេល​ជំងឺ COVID-19 រាតត្បាត​កាន់តែខ្លាំង​។ នេះ​បើ​យោងតាម​ការស្ទង់មតិរ​បស់​កាសែត Yomiuri ដែល​បានបង្ហាញ​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​។​


​ការស្ទង់មតិ​របស់​កា​សែត Yomiuri បង្ហាញថា ប្រជាជន​ជប៉ុន​ប្រហែល ២៨ ភាគរយ​ចង់ឱ្យ​លុបចោល​ការប្រកួត​កីឡា​អូឡាំពិក​នេះ​តែម្តង ខណៈ​៣៦​ភាគរយ​ទៀត​ចង់ឱ្យមាន​ការពន្យារពេល​ព្រឹត្តិការណ៍​បន្តទៀត​ដោយ​រង់ចាំ​ជំងឺ COVID-19 ថមថយ​សិន​។ អ្នក​ចូល​រូ​ម​ក្នុង​ការស្ទង់មតិ​៣៦​ភាគរយ​គាំទ្រ​ឱ្យ​បន្ត និង​៨​ភាគរយ​ចង់​បន្ត​តែ​ឱ្យមាន​អ្នក​ចូល​ទស្សនា​ផ្ទាល់​។ 
​សរុបមក ការស្ទង់មតិ​នេះ​មាន​៦៤​ភាគរយ​មិន​ចង់ឱ្យ​បន្ត ឬ​ពន្យារពេល​ដំណើរការ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ នេះ​នៅ​ឆ្នាំ​២០២១​ទៀត ខណៈ​ជប៉ុន និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) ពន្យារពេល​កីឡា​នេះ​១​ឆ្នាំ​រួចមកហើយ​។ 
 
​អូឡាំពិក​ក្រុង​តូ​ក្យូ​ត្រូវបាន​ពន្យារពេល​កាលពី​ឆ្នាំ​២០២០​ដោយសារ​ជំងឺ COVID-19 ហើយ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ឆ្នាំនេះ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៣ ខែកក្កដា​តទៅ​។ ខណៈពេល​វា​លា​កាន់តែ​ខិតជិត​មកដល់ ហើយ​ជំងឺឆ្លង​នេះ​នៅតែ​រាតត្បាត​ប្រជាជន​ជប៉ុន និង​ពិភពលោក​កាន់តែខ្លាំង ទើប​ធ្វើឱ្យ​មតិ​មួយចំនួនធំ​មិន​ចង់ឱ្យ​ដំណើរ​កីឡា​លំដាប់​ពិភពលោក​នេះឡើយ​។​
​យ៉ាងណាក៏ដោយ អ្នករៀបចំ​អូឡាំពិក​ជប៉ុន រួមទាំង IOC នៅតែ​បង្ហាញ​ការប្តេជ្ញាចិត្ត​ដើម្បី​បន្តដំណើរ​ការ​កីឡា​នេះ​ឱ្យខាងតែបាន ស្របពេល​វ៉ាក់សាំង COVID-19 ក៏​កំពុង​ត្រូវបាន​ចែកចាយ​ទៅដល់​ប្រជាជន​មួយចំនួន​ហើយ​។​
 
​អ្នករៀបចំ​ជឿជាក់ថា​ការទទួលបាន​វ៉ាក់សាំង នឹង​ជួយ​ដោះស្រាយ​ស្ថានការណ៍​ជុំវិញ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​ឱ្យបាន​ជោគជ័យ​៕
 

Tag:
 COVID-19
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com