COVID-19
ជាតិ
សង្គមជាតិ
ពលរដ្ឋ និងអាជីវករផ្សារដើមគជាង៣០០នាក់ អវិជ្ជមានកូវីដ-១៩
04, Aug 2021 , 1:56 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ពលរដ្ឋ និងអាជីវករផ្សារដើមគជាង៣០០នាក់ ដែលបានធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣ ខែសីហា គឺអវិជ្ជមានកូវីដ-១៩ទាំង​អស់។ នេះបើតាមលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដែលប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។

 
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានបញ្ជាក់ថា ទោះបីលទ្ធផលពលរដ្ឋ និងអាជីវករជាង៣០០នាក់នោះ អវិជ្ជមានកូវីដ-១៩ ក្តី ប៉ុន្តែពួកគេត្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
 
តែយ៉ាងណាអាជ្ញាធរ មិនទាន់មានចំណាត់ការផ្អាកផ្សារដើមគនៅឡើយទេ គឺត្រូវរង់ចំាលទ្ធផលសំណាក ដែលក្រុមគ្រូពេទ្យយកទៅពិនិត្យរកជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតាម្តងទៀត។ នេះជាការលើកឡើងរបស់អភិបាលខណ្ឌទួលគោក៕​
 
 


Tag:
 អាជីវករផ្សារដើមគ
© រក្សាសិទ្ធិដោយ thmeythmey.com