ជាតិ
រថយន្ត
ឡានម៉ាក MITSUOKA ប្រភេទ Viewt ផលិត៣០ឆ្នាំមុន ត្រូវបានកែច្នៃឱ្យកាន់តែបុរាណ
14, Mar 2022 , 7:59 pm        
រូបភាព
សៀមរាប៖ លោក ស្រី វង្សបញ្ញរិទ្ធ មានរថយន្ដ ២គ្រឿង : ម៉ាក NISSAN ប្រភេទ March ១គ្រឿង និង ម៉ាក MITSUOKA ប្រភេទ Viewt ១គ្រឿង។ គួរឱ្យចាប់អារម្មណ៍ ពីព្រោះតាមពិតគឺជាប្រភេទឡានតែមួយ។ ប្រហែល២០ឆ្នាំមុន លោក វង្សបញ្ញរិទ្ធ បាននាំចូលឡាន MITSUOKA ប្រភេទ Viewt នោះ ពីប្រទេសជប៉ុនមក។ វាមានពណ៌ស ផលិតឆ្នាំ១៩៩២។ ក៏ប៉ុន្តែបើសិនជាមើលវាពីមុខ ឬពីក្រោយ ដូចវាមានអាយុកាល ៦០ឆ្នាំ។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ
 
ក្រុមហ៊ុន MITSUOKA បង្កើតឡើងខែកុម្ភៈ ឆ្នាំ១៩៦៨។ ក្រុមហ៊ុននេះ មានឈ្មោះរបស់ស្ថាបនិកតែម្ដង មានឯកទេសច្នៃប្រឌិតឡាន ដែលមានរូបរាងចម្លែក ឬបុរាណ។ ក្រុមហ៊ុននេះ ផលិតឡានម៉ាក MITSUOKA ក្នុងឆ្នាំ១៩៨២។ MITSUOKA ផលិតឡានក្នុងចំនួនតិចតួចប៉ុណ្ណោះ ដែលភាគច្រើនគឺទិញសិទ្ធិម៉ាករថយន្ដផ្សេង ទៅកែទ្រង់ទ្រាយឱ្យបានដូចឡាន អង់គ្លេសជំនាន់មុន។ 


 




សម្រាប់រថយន្ដ MITSUOKA ប្រភេទ Viewtវិញ គឺជាឡាន NISSAN March ដែលកែច្នៃទ្រង់ទ្រាយខាងមុខ និងខាងក្រោយ ឱ្យដូចឡាន JAGUAR Mark 2 ។ NISSAN March ត្រូវផលិតតាំងពីឆ្នាំ១៩៨២ ប៉ុន្តែជំនាន់ទី២ គឺចាប់ផ្ដើមផលិតក្នុងឆ្នាំ១៩៩២។ JAGUAR Mark 2 ត្រូវបានផលិតពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៧។ MITSUOKA Viewt ត្រូវបានប្រឌិតឆ្នាំ១៩៩២។ ពេលនោះ ត្រូវបានផលិត អស់១ ០០០គ្រឿង រយៈពេល១ឆ្នាំ។ ចំនួននេះ វាតិចក៏ប៉ុន្តែរហូតដល់ឆ្នាំ១៩៩៣ ក្រុមហ៊ុន MITSUOKA មិនដែលបានផលិតរថយន្ដច្រើនដូចនេះ។ ពេលបច្ចុប្បន្ននេះ នៅតែផលិតបន្តដល់ជំនាន់ទី៣៕
 
 













Tag:
 រថយន្ត
 យានយន្ត
 ឡានបុរាណ
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com