ជាតិ
រថយន្ត
លោក ឃុន ឆាង ចាត់ទុក រថយន្ដ MITSUBISHI ផលិតឆ្នាំ១៩៨៧ ជារថយន្តនាំសំណាង
13, Dec 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ លោក ឃុន ឆាង ជឿថារថយន្ដម៉ាក MITSUBISHI ប្រភេទ Pajero ជំនាន់ទី១ ផលិតឆ្នាំ១៩៨៧ របស់គាត់ជារថយន្តនាំសំណាង។ បើតាមលោក ឆាង តាំងពីគាត់ទិញរថយន្តនេះ ការរកស៊ីរបស់ខ្លួនក៏កាន់តែកាក់កប។ លោក ឆាង បានទិញរថយន្តនេះ ពីម្ចាស់ដើមវាដែលនៅខេត្តតាកែវ។ តែដោយសារឡាននោះត្រូវគេទុកចោលច្រើនឆ្នាំ ហើយច្រែះស៊ីដែកអស់រលីង គាត់បានធ្វើទំនើបកម្មក្នុងយានដ្ឋានរបស់គាត់ ជាមួយកូនជាង ដែលក៏ត្រូវជាកូនៗរបស់គាត់តែម្ដង។ គាត់បានដូរម៉ាស៊ីន ដូរកង់ដាក់ធំជាងមុន ដូរដែកកាងខាងមុខ និងខាងក្រោយដាក់ធំជាង។ កញ្ចក់ឆ្លុះក្រៅក៏ត្រូវដាក់ធំជាង និងបានតុបតែងដោយថែមហ្វារ និងស៊ីញ៉ូ LED ។ រថយន្តនេះ ត្រូវបានដេរពូកថ្មីពណ៌ក្រហម និងពងមាន់វិញ ហើយត្រូវបានបាញ់ថ្នាំដូរពណ៌ពីខ្មៅលាយប្រផេះ ទៅខៀវវិញ។



 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
 
MITSUBISHI Pajero ជាប្រភេទរថយន្ដបង្វិលកង់ទាំង៤ ដែលគេចាប់ផ្ដើមផលិតឆ្នាំ១៩៨១ ។ រហូតដល់សព្វថ្ងៃនេះ កំពុងតែផលិតជំនាន់ទី៤។ ជំនាន់ទី១ ត្រូវបានផលិតពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩១។ ពាក្យ Pajero ជាពាក្យអេស៉្បាញ ដែលមានន័យថា អ្នកលក់ផ្កាស្មៅ។ ប៉ុន្តែក្នុងប្រទេស ដែលនិយាយភាសាអង់គ្លេសដូចជា ប្រទេសអង់គ្លេស និងអាម៉េរិកខាងជើង មានឈ្មោះផ្សេង ពីព្រោះជាភាសាអង់គ្លេសពាក្យ Pajero មានន័យឈ្លើយមែនទែន។ ក្រុមហ៊ុន MITSUBISHI ត្រូវបានបង្កើតឆ្នាំ១៩៧០ នៅប្រទេសជប៉ុន។






 
អត្ថបទទាក់ទង
 
 

Tag:
 យានយន្ត
  រថយន្ត
  MITSUBISHI
© រក្សាសិទ្ធិដោយ thmeythmey.com