ជាតិ
រថយន្ត
ឡាន​រូឡូចាស់មួយគ្រឿងត្រូវបាន​ដាក់តាំងនៅតាមផ្លូវ ដើម្បី​​ជួយ​លម្អ​​ក្រុង​​ស្វាយរៀង
25, Apr 2022 , 7:59 pm        
រូបភាព
​ស្វាយរៀង៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ស្វាយរៀង បាន​យក​ឡាន​រូឡូចាស់ ម៉ាក​សូវៀត ДЧ ប្រភេទ 48 ម៉ូឌែល БТ ១គ្រឿង ទៅដាក់​តាំង​នៅ​ផ្លូវ​បំបែកជាបួន ផ្លូវ១០៧ និង​ផ្លូវ​៣១៤ ក្នុងក្រុងស្វាយរៀង ក្រោយបានប្រើប្រាស់ឡាននេះអស់ពេលជាយូរ ហើយក៏មានសភាពចាស់ផងដែរ។ ​ឥឡូវនេះ ​ឡាន​បុរាណ​នេះ ​បានក្លាយជាយានយន្តដែលជួយ​លម្អ​​ទី​ក្រុង​ស្វាយរៀង​។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាបទយកការណ៍ដែលរៀបចំដោយនាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
 
 
ត្រីចក្រយាន​ប្រភេទ​នេះ មានរូឡូ​តូចតែទូលាយ (១៨៥សង់ទីម៉ែត្រ) ​មួយ​ខាង​មុខ​នៅ​កណ្ដាល និងរូឡូ​ធំតែ​ស្ដើង​ពីរ​ឆ្វេង​ស្ដាំខាង​ក្រោយ។ រូឡូ​ខាង​មុខ និង​ខាង​ក្រោយ ​មាន​ចន្លោះ​ ដើម្បី​រូឡូ​ខាង​ក្រោយ​ ជាន់ត្រឹមស្នាម​រូឡូ​ខាង​មុខ។ រូឡូ​ខាង​មុខ​ទទេ មានទម្ងន់ ១០​តោន។ វា​ធ្ងន់​ណាស់ ដើម្បី​ជាន់ និង​រាប​ស្មើបាន​ល្អ។ ДЧ-48 មាន​ម៉ាស៊ីន Д-37Е ដែលប្រើ​ម៉ាស៊ូត ហើយ​មាន​កម្លាំង​ ៥០​សេស។


 
ДЧ បាន​ផលិត​រថយន្ដ​ការដ្ឋាន ប្រភេទ 48 នៅ​រុស្សី​ ពីឆ្នាំ​១៩៧៤ រហូត​ដល់ឆ្នាំ​១៩៩២។ មាន​ម៉ូឌែល២ ដូចជា: 48А និង 48Б ។ ДЧ-48Б មាន​ស៊េរី​៣ ​ដូចជា 48Б ដើម 48Б-РС និង 48БТ។ ДЧ-48БТ គឺ​សម្រាប់​នាំ​ចេញ ជាពិសេសទៅ​ប្រទេស​កុម្មុយនីស្ត។ នេះ​ជា​មូលហេតុ​ ដែល​ធ្វើ​ឱ្យ ДЧ-48БТ របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ស្វាយរៀង មាន​ផ្លាក​ដែកជា​សេចក្ដី​ណែនាំ​សរសេរ​ជា​ភាសា​បារាំង។ ពាក្យ​រូឡូ​ជា​ពាក្យ​ខ្ចី​ពី​ភាសា​បារាំង ដែល​វា​មាន​ន័យ​ថា ស៊ីឡាំង​ដែល​​វិល៕


 
អត្ថបទទាក់ទង
 
 







Tag:
 យានយន្ត
 ឡានបុរាណ
  ឡានរូឡូ
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com