លោក ភក្ដី ចំណាយរាប់ពាន់ដុល្លារទិញ ប្រវត្តិ និងអនុស្សាវរីយ៍ នៅលើឡានចាស់មួយគ្រឿង
ជាតិ
រថយន្ត
លោក ភក្ដី ចំណាយរាប់ពាន់ដុល្លារទិញ ប្រវត្តិ និងអនុស្សាវរីយ៍ នៅលើឡានចាស់មួយគ្រឿង
03, May 2021 , 7:39 pm        
រូបភាព
កន្លះឆ្នាំហើយ ដែលលោក ឡាំង ភក្ដី ទិញរថយន្ដម៉ាក ឡាដា ប្រភេទនីវ៉ា ម៉ូឌែល 1600   ជំនាន់ទីមួយ ផលិតនៅសហភាពសូវៀតឆ្នាំ១៩៨៦។ ទោះបីជាលោក ភក្ដី មានរថយន្ដបុរាណម៉ាក JEEP ស្អាតដូចថ្មីមួយគ្រឿងហើយ ក៏លោកទិញឡានពណ៌ពងមាន់ ដែលត្រូវបានបិតស្កុតពណ៌ខ្មៅលើទ្វារមួយគ្រឿងនេះ ដោយសារតែម្ចាស់ដើមមានតម្រូវការហិរញ្ញវត្ថុខ្លាំង។ លោកភក្តី ទិញឡានចាស់មួយគ្រឿងនេះ ដោយសារតែ វាមានប្រវត្តិ និងអនុស្សាវរីយជាច្រើ មុននឹងត្រូវបានលក់មកឱ្យខ្លួន។  លោក ឡាំង ភក្តី បានរៀបរាប់ថា  ប្រសិនបើទោះបីជាឡាននេះខូចច្រើន ក៏ម្ចាស់មុន បានស្រក់ទឹកភ្នែក ពេលដែលគាត់លក់រថយន្តនេះមកឱ្យខ្លួន។


ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ឡាំង ភក្តី ដូចតទៅ៖ 

 
រថយន្ដ ឡាដា នីវ៉ា 1600 ជំនាន់ទីមួយ មានលេខកូដក្រុមហ៊ុន ВАЗ-2121។ ВАЗ គឺឈ្មោះក្រុមហ៊ុន ជាអក្សរកាត់រុស្ស៊ី។ ឡាន នីវ៉ា ជំនាន់ទីមួយ ត្រូវបានផលិតពីឆ្នាំ១៩៧៧ រហូតដល់ឆ្នាំ១៩៩៦។ រហូតដល់សព្វថ្ងៃនេះ ឡាដា នៅតែផលិតរថយន្ដប្រភេទ នីវ៉ា។ តាំងពីផលិតដំបូង ដល់ជំនាន់បច្ចុប្បន្ន (ទី៥) ឡាដា បានផលិតប្រភេទ នីវ៉ា  ប្រមាណ ២លានគ្រឿង។ឆ្នាំ១៩៦៦ ក្រុមហ៊ុនរថយន្ដ АвтоВАЗ បានបង្កើតឡើងម៉ាក ឡាដា នៅសហភាពសូវៀត តែបានក្លាយជាកម្មសិទ្ធរបស់ក្រុមហ៊ុនសម្ព័ន្ធបារាំង RENAULT តាំងពីឆ្នាំ២០១៤៕














 
អត្ថបទទាក់ទង
 
 

Tag:
 យានយន្ត
  ឡាំង ភក្តី
 ឡានបុរាណ
 រថយន្ត
 ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com