ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ប្រដាល់គុន​ខ្មែរ និងប្រឡងចម្រៀង នៅក្នុង​ព្រឹត្តិការណ៍​«កំពង់ស្ពឺសង្ក្រាន្ត»
06, Apr 2024 , 3:09 pm        
រូបភាព
លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ នាសង្រ្កាន្ត​កំពង់ស្ពឺនៅឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តកំពង់ស្ពឺ
លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ នាសង្រ្កាន្ត​កំពង់ស្ពឺនៅឆ្នាំ២០២៣។ រូបភាពពីរដ្ឋបាលខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នៅថ្ងៃទី១៣-១៦ ខែមេសាខាង​មុខនេះ នឹង​មាន​ព្រឹត្តិការណ៍​«កំពង់ស្ពឺសង្ក្រាន្ត» នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ ​ព្រឹត្តិការណ៍​«កំពង់ស្ពឺសង្ក្រាន្ត» នឹង​មាន​កម្មវិធី​កម្សាន្ត​សប្បាយជាច្រើន រួម​ទាំង​ការ​ប្រឡង​ចម្រៀង និង​កម្មវិធី​ប្រដាល់​គុន​ខ្មែរផងដែរ។



រដ្ឋបាលខេត្តកំពង់ស្ពឺ នឹង​រៀបចំព្រឹត្តិការណ៍នេះ ​ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេស​ផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទម្លាប់​។ ព្រឹត្តិការណ៍នេះ សហការរៀបចំដោយ​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ។ 
  
រូបភាពពីរដ្ឋបាលខេត្តកំពង់ស្ពឺ

ក្នុង​ព្រឹត្តិការណ៍នេះ ​មានការរៀបចំលេងល្បែងប្រជាប្រិយ, កម្មវិធីប្រលងចម្រៀង និងការលេងកម្សាន្តផ្សេងៗ។ ក្រៅ​ពីនេះ មាន​កម្មវិធី​ប្រដាល់គុន​ខ្មែរ និងការប្រគំតន្ត្រីផងដែរ។ បើតាម​រដ្ឋបាលខេត្ត​កំពង់ស្ពឺ នៅតាមវត្តអារាមនានា ក៏មានការរៀបចំអបអរបុណ្យចូលឆ្នាំថ្មី និងការលេងល្បែងប្រជាប្រិយដែរ។
 
អត្ថបទទាក់ទង
 
​រដ្ឋបាលខេត្ត​កំពង់ស្ពឺ អំពាវនាវឱ្យ​ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមលេងកម្សាន្តសប្បាយឱ្យបានច្រើនកុះករ។ សូម​បញ្ជាក់ថា នៅ​ថ្ងៃ​ចូលឆ្នាំខាងមុខ រាជធានី-ខេត្ត​មួយចំនួន ក៏​មាន​រៀបចំ​ព្រឹត្តិការណ៍សង្រ្កាន្ត ដូចជា​ សង្រ្កាន្ត​ព្រៃវែង, សង្រ្កាន្ត​បាត់ដំបង, សង្រ្កាន្តកំពង់ធំ, សៀមរាប​សង្រ្កាន្ត, សង្រ្កាន្ត​វត្តភ្នំ និង​សង្រ្កាន្ត​ប៉ៃលិនផងដែរ៕
 
រូបភាពពីរដ្ឋបាលខេត្តកំពង់ស្ពឺ

Tag:
 កំពង់ស្ពឺសង្ក្រាន្ត
  សង្រ្កាន្ត​ឆ្នាំថ្មី
  ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com