ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សង្ក្រាន្តស្វាយរៀង ​នឹងមាន​​លេង​ល្បែងប្រជាប្រិយ និង​ការប្រគំ​តន្ត្រី​ ​
08, Apr 2024 , 9:29 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
រដ្ឋ​បាល​ខេត្ត​ស្វាយ​រៀង បន្ត​រៀបចំ​ព្រឹត្តិការណ៍​«សង្ក្រាន្តស្វាយរៀង» រយៈ​ពេល ៣ថ្ងៃ ចាប់​ពី​ថ្ងៃទី១៤-១៦ ខែ​មេសា នៅ​ទីរួម​ខេត្ត​ស្វាយរៀង។ ក្នុង​ព្រឹត្តិការណ៍នេះ នឹង​មាន​ប្រគំ​តន្ត្រី​ខ្នាតធំ ការលេងល្បែងប្រជាប្រិយ ការលេងបាញ់ទឹក រួម​ទាំ​ង​កម្មវិធី​កម្សាន្ត​​ជាច្រើនទៀត។



ក្រោមការគាំទ្រពីក្រុមហ៊ុន​ឯកជន «សង្ក្រាន្តស្វាយរៀង» នឹងរៀបចំឡើងនៅ​រង្វង់មូល​វិមាន​ឯករាជ្យ ក្រុងស្វាយរៀង ដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាស​រីករាយជូន​ពលរដ្ឋ។ បើតាម​រដ្ឋបាលខេត្ត ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» មានកម្មវិធីលេង​ល្បែង​ប្រជា​ប្រិយ​ ការ​តាំងបង្ហាញផលិតផលនានា​កម្មវិធីប្រគំតន្ត្រីខ្នាតធំ​ដោយមានការចូលរួម​ពី​សិល្បករ សិល្បការិនីល្បីៗនៅក្នុងប្រទេស និងការបាញ់ទឹករាំលេងកម្សាន្ត។​ព្រឹត្តិ​ការណ៍នេះ រៀបចំ​ចាប់​ពីម៉ោង១០ព្រឹកតទៅ។  

រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង
 
ក្រៅ​ពី​​ទីតាំងរៀបចំ​«សង្ក្រាន្តស្វាយរៀង» កម្មវិធីសង្ក្រាន្តឆ្នាំថ្មី ក៏នឹងត្រូវរៀបចំឡើង​នៅតាមទីតាំងសំខាន់ៗមួយចំនួនដូចជា រមណីយដ្ឋាន ទីប្រជុំជន និងវត្តអារាម​នានានៅក្នុងខេត្តដែរ។
 
អត្ថបទទាក់ទង
 
សូមជម្រាបថា ក្រៅពីខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តទៀត ក៏ប្រកាសរៀបចំ​សង្រ្កាន្ត​ដែរ ដូចជាខេត្ត កំពង់ធំ បាត់ដំបង កំពង់ស្ពឺ​ ​​កែប កំពត ព្រៃវែង និងខេត្ត​ប៉ៃលិន​៕
 
រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង

Tag:
 សង្រ្កាន្តឆ្នាំថ្មី
  សង្រ្កាន្ត​ស្វាយរៀង
  ចូលឆ្នាំ​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com