ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ពិព័រណ៍ម្ហូបអាហារជនជាតិដើមភាគតិច នឹងដាក់បង្ហាញ​ក្នុង«សង្ក្រាន្តសែនមនោរម្យ»
10, Apr 2024 , 3:00 pm        
រូបភាព
ទិដ្ឋភាពនៃការរៀបចំសង្រ្កាន្តសែនមនោរម្យ។ រូបភាពពីរដ្ឋបាលខេត្តមណ្ឌលគិរី
ទិដ្ឋភាពនៃការរៀបចំសង្រ្កាន្តសែនមនោរម្យ។ រូបភាពពីរដ្ឋបាលខេត្តមណ្ឌលគិរី
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាង​មុខ រដ្ឋបាលខេត្ត​មណ្ឌលគិរីនឹងរៀបចំ «សង្ក្រាន្តសែនមនោរម្យ» រយៈពេល៤ថ្ងៃ​។ «សង្ក្រាន្តសែនមនោរម្យ» នឹង​ធ្វើនៅ​បរិវេណសួនច្បារក្រុងសែនមនោរម្យជើងភ្នំដោះក្រមុំ ទំនប់សែនមនោរម្យ និងទំនប់សែន សុខដុម ដែលមាន​កម្មវិធីជាច្រើន។

 
រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំសង្ក្រាន្តសែនមនោរម្យ ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍ «សង្ក្រាន្តសែនមនោរម្យ» នឹង​មាន​កម្មវិធីជាច្រើន ដូចជា ការប្រគំតន្ត្រីរាំលេងកម្សាន្ត ការ តាំងពិព័រណ៍ផលិតផល ពិព័រណ៍ម្ហូបអាហារជនជាតិដើមភាគតិច ការលេងល្បែងប្រជា ប្រិយ និងមានការបាញ់កាំជ្រួច​ជាដើម​។
 
ដើម្បីចូលរួមចំណែក ក្នុងការរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីនេះ ឱ្យមានដំណើរការល្អ រដ្ឋបាលខេត្ត ស្នើដល់ អាជីវករ ពាណិជ្ជករ ដើម្បីរៀបចំស្តង់ពិព័ណ៌ដាក់តាំងបង្ហាញនូវផលិតផល និងសមិទ្ធផលសំខាន់ៗផងដែរ។ សូម​បញ្ជាក់ថា ក្រៅ​ពីខេត្ត​មណ្ឌលគិរី រាជធានី-ខេត្ត​ផ្សេងៗ ក៏​រៀបចំ​ព្រឹត្តិការណ៍​សង្រ្កាន្ត​នៅថ្ងៃចូលឆ្នាំខ្មែរ៕​
 
អត្ថបទទាក់ទង
 
 
 
 

Tag:
 សង្រ្កាន្ត​ឆ្នាំថ្មី
  មណ្ឌល​គិរី
  ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com