កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ត្រៀម​ជាង​៣​លាន​ដុល្លារ​ក្នុង​១​សប្តាហ៍ លើ​ប្រាក់​ឈ្នួល​កីឡាករ​រដូវ​កាល​នេះ​
10, Sep 2018 , 7:19 am        
រូបភាព
​ក្លិប Chelsea នៅ​រដូវ​កាល ២០១៨-២០១៩ បាន​ផ្លាស់ប្តូរ​អ្នកចាត់ការ​ថ្មី Maurizio Sarri ជំនួស លោក Antonio Conte ដែល​ធ្វើ​មិន​បានល្អ​កាលពី​រដូវ​កាល​មុន និង​បាន​ទិញ​ចូល​កីឡាករ​មួយចំនួន​ថែមទៀត បើ​ទោះ​ពួកគេ​មាន​សមាសភាព​កីឡាករ​ល្អៗ​និង​មានតម្លៃ​ខ្លួន​ថ្លៃ​រួចស្រេច​ទៅហើយនោះ​។


​ក្រុម​រហស្សនាម​តោ​ខៀវ​បាន​បញ្ចេញ​ខ្ទង់ចំណាយ ១២៨​លាន​ផោន (១៦៥​លាន​ដុល្លារ​) ដើម្បី​នាំចូល​កីឡាករ​២​រូប​រួមមាន Jorginho ពី Napoli ក្នុងតម្លៃ ៧៣​លាន​ដុល្លារ និង អ្នកចាំទី Kepa Arrizabalaga ក្នុងតម្លៃ​កំណត់ត្រា ៩២​លាន​ដុល្លារ​ពី Athletic Bilbao និង​បាន​ខ្ចី​ជើង​ខ្សែបម្រើ Mateo Kovacic ពី Real Madrid និង អ្ន​ចាំទី Rob Green ដោយ​គ្នាន​តម្លៃ​ផ្ទេរ​។ ប៉ុន្តែ​យ៉ាងណា ពួកគេ​ក៏បាន​បញ្ចេញ​កីឡាករ​ខ្លះ​ដែរ​ដូចជា​លក់​អ្នកចាំទី Thibaut Courtois ទៅ​ឲ្យ Real និង Tiemoué Bakayoko ទៅ​ឲ្យ AC Milan ខ្ចី​ជើង​។​
 
​ការនាំ​ចូល​កីឡាករ​បន្ថែម​លើ​កីឡាករ​ដែលមាន​ស្រាប់​នោះ Chelsea នឹងត្រូវ​បង្កើន​ការចំណាយ​លើ​ប្រាក់​ឈ្នួល​កីឡាករ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​។​
 
​បើតាម​ការវាយតម្លៃរ​បស់ Financial Fair Play (FFP) ក្លិប​ដែលមាន​មូលដ្ឋាន​នៅក្នុង​ឡុង​ដ៍​នឹង​ចំណាយ​ប្រាក់​២២០​លាន​ផោន (២៨៤​លាន​ដុល្លារ​អាមេរិក​) ក្នុង​មួយឆ្នាំ​សម្រាប់​ថ្លៃ​ពលកម្ម​កីឡាករ​ទាំង​២៥​នាក់​នៅ​រដូវ​កាល​នេះ ដែល​កើន​១៣​លាន​ដុល្លារ​កាលពី​ឆ្នាំ​ចាស់ និង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤​បន្ទាប់ពី Manchester United, Manchester City និង Liverpool ក្នុងនាម​ក្លិប​ដែល​ចំណាយ​ប្រាក់​ឈ្នួល​ច្រើនជាងគេ​នៅ Premier League​។​
 
FFP ក៏បាន​វាយតម្លៃ​លើ​ប្រាក់បៀវត្ស​ប្រចាំ​សប្តាហ៍​របស់​កីឡាករ​ទាំង​២៥​រូប​ផងដែរ​ដោយ​ក្នុងនោះ Chelsea នឹង​ត្រៀម​ចំណាយ​ប្រមាណ ៣០៧៦០០០​ដុល្លារ​។ 
 
​ក្នុងចំណោម​កីឡាករ​ទាំងអស់ ខ្សែបម្រើ​ឆ្នើម Edin Hazard មាន​ប្រាក់​ឈ្នួល​ថ្លៃ​ជាងគេ​ដោយ​ទទួលបាន ២០០០០០​ផោន (២៥៨០០០​ដុល្លារ​អាមេរិក​) ក្នុង​១​សប្តាហ៍​។​
 
​ខាងក្រោម​នេះ​ជាតា​រាង​ថ្លៃឈ្នួល​កីឡាករ​ទាំង​២៥​រូប​របស់ Chelsea សម្រាប់​រដូវ​កាល ២០១៨-២០១៩​នេះ​៖



Tag:
 បាល់ទាត់​
  ប្រាក់​ឈ្នួល​
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com