KOICA កូរ៉េ នៅ​ពីក្រោយ​ការបង្កើត​ហាង​«​ភី​ស​កាហ្វេ​»​ជួយ​ជនជាតិដើម​ភាគតិច​
ជាតិ
វីដេអូ
អត្ថបទពាណិជ្ជកម្ម
KOICA កូរ៉េ នៅ​ពីក្រោយ​ការបង្កើត​ហាង​«​ភី​ស​កាហ្វេ​»​ជួយ​ជនជាតិដើម​ភាគតិច​
23, May 2019 , 10:38 am        
រូបភាព
​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ KOICA និង​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ បាន​ជួយ​ជ្រោមជ្រែង​បង្កើត​ហាង «​ភី​ស​កាហ្វេ​» ដើម្បី​ជួយ​ដល់​ជនជាតិដើម​ភាគតិច ដែល​ដាំ​កាហ្វេ​សរីរាង្គ​នៅ​ខេត្តមណ្ឌលគិរី​។ KOICA និង​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ បាន​បញ្ជា​ទិញ​គ្រាប់​កាហ្វេ​របស់​ជនជាតិដើម​ភាគតិច ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទៅ​ផ្គត់ផ្គង់​នៅក្រៅ​ប្រទេស​។ ជាមួយគ្នានេះ ទីភ្នាក់ងារ KOICA ក៏បាន​ជួយ​បង្កើត​រោងចក្រ​កែច្នៃ​កាហ្វេ នៅក្នុង​ខេត្តមណ្ឌលគិរី​ផងដែរ​។ លោក ជុង យុន​គី​ល ប្រធាន​តំណាង​ការិយាល័យ KOICA ប្រចាំ​កម្ពុជា បញ្ជាក់ថា គម្រោង KOICA បាន​ជួយ​ដល់​ជនជាតិដើម​ភាគតិច លើ​ដំណាំ​កាហ្វេ រយៈពេល​៤​ឆ្នាំ ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ ដែលមាន​ទឹកប្រាក់​ជិត ៥​ម៉ឺន​ដុល្លារ​។ 
 
​ហាង «Peace Coffee Cambodia» បាន​សម្ពោធ​សាខា​ទី​១ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២១ ឧសភា​នេះ​។ «Peace Coffee Cambodia» ជា​ហាង ដែល​ប្រើប្រាស់​កាហ្វេ​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្តមណ្ឌលគិរី​។ «Peace Coffee Cambodia» នឹង​មាននៅ​ខេត្តសៀមរាប​, ត្បូងឃ្មុំ​, ពោធិ៍សាត់ និង​មណ្ឌលគិរី​។ 
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម ដូចតទៅ​៖ 
 
 
​បើតាម​លោក យស ចាន់ថា នាយក​ប្រតិបត្តិ​ហាង «Peace Coffee Cambodia» ក្រោម​ការជួយជ្រោមជ្រែង​ពី​អង្គការ KOICA និង​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ ហាង «Peace Coffee Cambodia» នឹង​បញ្ជា​ទិញ​កាហ្វេ​សរីរាង្គ​មណ្ឌលគិរី ដែល​ជនជាតិដើម​ភាគតិច​ព្នង​ដាំ​ដោយផ្ទាល់ ហើយ​បុគ្គលិក​ដែល​បម្រើការ​នៅក្នុង​ហាង​កាហ្វេ​សន្តិភាព គ្រប់​សាខា​ទូទាំង​រាជធានី​-​ខេត្ត ជា​ជនក្រីក្រ​, ក្មេង​កំព្រា​នៅតាម​អង្គការ រួមទាំង​ជនជាតិដើម​ភាគតិច​ផងដែរ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 កាហ្វេ​
  ភី​ស​កាហ្វេ​
 ​ជនជាតិដើម​ភាគតិច​
  KOICA
 ​ទី​ម័​រកា​ហ្វេ​
 ​មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម