COVID-19
ជាតិ
ពលរដ្ឋក្រីក្រជិត៩ពាន់គ្រួសារហើយ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល
25, Jun 2020 , 6:04 pm        
រូបភាព
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ច ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី នីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ នៅទីស្តីគណៈរដ្ឋមន្រ្

ដោយ: ថ្មីៗ
ភ្នំពេញ៖ គ្រួសារក្រីក្រ និងងាយរងគ្រោះ ជិត៩ពាន់គ្រួសារ ដែលមានបណ្ណសមធម៌ បានទទួលប្រាក់ឧបត្ថម្ភជាង១,៥ពាន់លានរៀល ពីរដ្ឋាភិបាល។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ច ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី នីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ នៅទីស្តីគណៈរដ្ឋមន្រ្តីថា សាច់ប្រាក់ជាង១,៥ពាន់លានរៀល ដែលផ្តល់ជូនគ្រួសារជិត៩ពាន់នេះ គឺបើកគិតចាប់ពីព្រឹក ដល់ម៉ោងប្រមាណ២រសៀល នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

ពលរដ្ឋក្រីក្រ ដែលក្រសួងផែនការចុះស្រង់ទិន្ន័យជុំទី១ មានប្រមាណ២,៣លាននាក់ ដែលក្នុងនោះមានប្រមាណ៦០ម៉ឺនគ្រួសារ។ ក្រសួងផែនការ នឹងបន្តចុះស្រង់ទិន្នន័យពលរដ្ឋក្រីក្រ ក្នុងជុំទី២បន្ថែមទៀត៕

អត្ថបទទាក់ទង
 
Tag:
 COVID-19
  ប្រាក់ឧបត្ថម្ភ
  អ្នកក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com