​ស៊ី​ហ្គេម​៖ ពេលនេះ កម្ពុជា​បាន​មេដាយមាស​៤ ប្រាក់​៦ សំរឹទ្ធ​៣១ ដោយ​ច្រើនលើស២ឆ្នាំមុន​ទ្វេដង
កីឡាជាតិ
ជាតិ
​ស៊ី​ហ្គេម​៖ ពេលនេះ កម្ពុជា​បាន​មេដាយមាស​៤ ប្រាក់​៦ សំរឹទ្ធ​៣១ ដោយ​ច្រើនលើស២ឆ្នាំមុន​ទ្វេដង
10, Dec 2019 , 6:29 am        
រូបភាព
ជ័យលាភីមេដាយមាស​ទាំង៤របស់កម្ពុជា។ រូបថត Camsoc និងអគ្គនាយកដ្ឋានកីឡា
ជ័យលាភីមេដាយមាស​ទាំង៤របស់កម្ពុជា។ រូបថត Camsoc និងអគ្គនាយកដ្ឋានកីឡា
កីឡាការិនី​ជឺ​ជិត​ស៊ូ (Jiu-jitsu) ខាន់ ចេ​សា ជា​អ្នក​រកបាន​មេដាយមាស​ទី​៤​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ហ្វីលីពីន ដែល​ធ្វើ​ឲ្យ​គ្រប់​ប្រភេទ​មេដាយ​មាន​ចំនួន​លើស កាលពី​ព្រឹត្តិការណ៍​នៅ​ម៉ាឡេស៊ី នា​ឆ្នាំ​២០១៧​។ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៩ ខែធ្នូ កម្ពុជា រកបាន​មេដាយមាស​៤ ប្រាក់​៦ និង​សំរឹទ្ធ​៣១ (​សរុប​៤១) ខណៈ​កាលពី​២​ឆ្នាំមុន កម្ពុជា​បាន​មាស​៣ ប្រាក់​២ និង​សំរឹទ្ធ​១២​។​



អត្ថបទទាក់ទង


​ក្នុងចំណោម​មេដាយមាស​៤​របស់​កម្ពុជា មាន​៣​មេដាយមាស​រកបាន​ដោយ​កីឡាការិនី និង​កីឡាករ​ចំនួន​១​។ ក្រុមកីឡា​ការ​នី​ប៉េតង់​វិញ្ញាសា​វាយ​៣​ស្មើ​អាច​រកបាន​មេដាយមាស​ទី​២ បន្ទាប់ពី​កីឡាករ​ល្បុក្កតោ (Arnis) យ៉ុង ម៉េង​លី ដណ្តើមបាន​មេដាយមាស​ដំបូង​បំផុត​លើ​វិញ្ញាសា Padded Stick ទម្ងន់​៦០-៦៥​គីឡូក្រាម​ពី​ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ាន​ឆ្នាំ​២០១៩​នេះ​។

​សម្រាប់​មេដាយមាស​ទី​៣ ទទួលបាន​ដោយ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី​។ សៀវ​ម៉ី អាច​ការពារ​មេដាយមាស​ស៊ី​ហ្គេម​របស់ខ្លួន​ក្នុង​ទម្ងន់​លើស​៧៣​គីឡូក្រាម តាមរយៈ​ការយក​ឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ហ្វីលីពីន Alora Kirstie Elaine ១២-៩ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​



មេដាយមាស​របស់ ខាន់ ចេ​សា តាមរយៈ​ការដណ្តើម​បាន​ពី​កីឡាការិនី​ហ្វីលីពីន Napolis Jenna Kaila ដោយ​ពិន្ទុ​ល្អ​ជាង ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម ជា​មេដាយមាស​ទី​៤ ដែល​នាំ​ឲ្យ​កម្ពុជា​អាច​បំបែក​ចំនួន​មេដាយមាស​កាលពី​ឆ្នាំ​២០១៧ ដែល​រកបាន​ចំនួន​៣​។​



ដោយឡែក មេដាយប្រាក់ និង​សំរឹទ្ធ​ក៏​កម្ពុជា​អាច​បំបែក​កំណត់ត្រា​បានដែរ បើ​ទោះ​មិនទាន់​បញ្ចប់​ការប្រកួត​ផ្លូវការ​ក្តី​។ ឆ្លងកាត់​ការប្រកួត​រយៈពេល​៩​ថ្ងៃ ចាប់ពី​ថ្ងៃ​បើក​ព្រឹត្តិការណ៍​នៅ​យប់​ថ្ងៃទី​៣០​វិ​ច្ឆ​កា​មក អត្ត​ព​លិ​ក​កម្ពុជា​រកបាន​មេដាយប្រាក់​ចំនួន​៦ និង​សំរឹទ្ធ​២៤ ខណៈដែល​កាលពី​នៅ​ម៉ាឡេស៊ី រកបាន​ប្រាក់​២ និង​សំរឹទ្ធ​១២​ប៉ុណ្ណោះ​។​

​គិត​ត្រឹម​ថ្ងៃទី​៨ ខែធ្នូ មេដាយ​ដែល​កម្ពុជា​ទទួលបាន​ផ្លូវការ​មាន​៣០ (​មាស​៣ ប្រាក់​៦ សំរឹទ្ធ​២១)
​កីឡា Arnis៖ មាស ១ ប្រាក់​២ និង​សំរឹទ្ធ​១៧

-​កីឡាករ យ៉ុង ម៉េង​លី មាស​១ ប្រាក់​១
-​កីឡាការិនី ស៊ី​វ័​ន្ត សូ​នី​តា ប្រាក់​១ សំរឹទ្ធ​១
-​កីឡាការិនី បូ ច​ន្ធី សំរឹទ្ធ​២
-​កីឡាការិនី យស់ សញ្ច​នា សំរឹទ្ធ​២
-​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន សំរឹទ្ធ​២
-​កីឡាករ ឌឹ​ប ង៉ែត សំរឹទ្ធ​២
-​កីឡាករ មឿ​ន ប៊ុនលី សំរឹទ្ធ​២
-​កីឡាករ សុខ ឈុន សំរឹទ្ធ​២
-​កីឡាករ  ឆេ​ម សីឡា សំរឹទ្ធ​២
-​កីឡាការិនី អេង ស៊ូ​ម៉ា​ឡា សំរឹទ្ធ​២

​កីឡា​តេ​ក្វាន់​ដូ​៖ មាស​១ ប្រាក់​២ សំរឹទ្ធ​១
-​កីឡាការិនី ស៊ន សៀវ​ម៉ី មេដាយមាស​១
-​កីឡាការិនី Cassandra Nicole Tubbs មេដាយប្រាក់​១
-​កីឡាការិនី ឈឿង អា​លីហ្សា មេដាយប្រាក់​១
-​កីឡាការិនី អ៊ុន ពេជ្រចរណៃ មេដាយ​សំរឹទ្ធ​១

​កីឡា​ប៉េតង់​៖ មាស​១ ប្រាក់​១
-​ក្រុម​នារី​បី​ទល់​បី (​ស្រ៊ាង សុរ៉ា​ឃីម​, ឃួន យ៉ា​រី​, ដួង ឌី​ណា និង​វង ចន្ថា​) មេដាយមាស ១
-​វាយ​គូ​បុរស (​សុខ ចាន់​មាន និង​យ៉ែម បូរ៉ា​) មេដាយប្រាក់​១

​កីឡា​ជឺ​ជិត​ស៊ូ​៖ មាស​១
-​កីឡាការិនី ខាន់ ចេ​សា (Khan Jessa) មេដាយមាស​១

​កីឡា​សី​ប៉ាក់​តា​ក្រ (​សីដក់​)៖ ប្រាក់​១
-​ក្រុម​បុរស (​នុត វិសាល​, ហេង រ៉ាវុធ​, ហួត សុ​វុត្ថា​, ឈន សុខុម​, ឈុំ ហាប់​ឈុន​, ជាតិ ខេមរិន្ទ​) ប្រាក់​១

​គុន​ខ្មែរ​៖ សំរឹទ្ធ​៣
-​កីឡាករ ឡៅ ចិ​ត្រា សំរឹទ្ធ​១
-​កីឡាករ វ៉ាន់ វឿន សំរឹទ្ធ​១
-​កីឡាករ ហ៊ឹម គឹម​រៀង សំរឹទ្ធ​១

​សូ​ហ្វ​តិ​ន្នី​ស​៖ សំរឹទ្ធ​២
-​កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន សំរឹទ្ធ​១
-​ក្រុម​បុរស (​កាន់ សុ​ភ័​ណ្ឌ​, អន សម្បត្តិ​, ឌឹ​ម សំ​សម្បត្តិ​, ច​ន ម៉ា​ដា​, យី គា​វិ​រៈ ប៉ិល វណ្ណ​នី​) សំរឹទ្ធ​១

​ប្រដាល់សកល​៖ សំរឹទ្ធ​៥
-​កីឡាករ សៅ រង្សី សំរឹទ្ធ​១
-​កីឡាករ ស៊ីវ សុង​ម៉េង សំរឹទ្ធ​១
-​កីឡាករ យ៉ុ​ន ដា​រ័ត្ន សំរឹទ្ធ​១
- កីឡាការិនី នៅ ស្រី​ពៅ សំរឹទ្ធ​១
- កីឡាការិនី វី ស្រី​ខួច សំរឹទ្ធ​១​។​

​គុន​ខ្មែរ​៖ សំរឹទ្ធ​២
-​កីឡាករ ឡៅ ច​ន្ត្រា សំរឹទ្ធ​១
-​កីឡាករ ខេ​ម ចាន់ សំរឹទ្ធ​១

​ចំបាប់​៖ សំរឹទ្ធ ១
-​កីឡាករ អេង ផានិត សំរឹទ្ធ​១


Tag:
 SEA Games
  ស៊ីហ្គេម
 
© រក្សាសិទ្ធិដោយ thmeythmey.com