ក្រសួងផែនការ នឹង​បង្កើត​ក្រុមការងារ​ឆ្លើយឆ្លង​បន្ទាប់ ចាំ​ដោះស្រាយ​បញ្ហា​ធ្វើ​ប័ណ្ណ​សមធម៌
ជាតិ
ក្រសួងផែនការ នឹង​បង្កើត​ក្រុមការងារ​ឆ្លើយឆ្លង​បន្ទាប់ ចាំ​ដោះស្រាយ​បញ្ហា​ធ្វើ​ប័ណ្ណ​សមធម៌
26, Jun 2020 , 11:29 pm        
រូបភាព
លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ ក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពី នីតិវិធីនិងដំណើរការអនុវត្តកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ ថ្ងៃទី២៥ មិថុនា។
លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ ក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពី នីតិវិធីនិងដំណើរការអនុវត្តកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ ថ្ងៃទី២៥ មិថុនា។
​ភ្នំពេញ​៖ ក្រសួងផែនការ នឹង​បង្កើត​ក្រុមការងារ​អន្តរាគមន៍ (Hotline) ចាំ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​លើ​ករណី​ធ្វើ​ប័ណ្ណ​សមធម៌ ដើម្បី​ទប់ស្កាត់​ករណី​ពុករលួយ ដែលនាំឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ​ជាក់ស្ដែង​។​


​អគ្គនាយក​ផែនការ​នៃ​ក្រសួងផែនការ លោក ថេ​ង បញ្ញា​ធន បាន​បញ្ជាក់ថា ក្រសួង និង​ក្រុមការងារ​មន្ទីរ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន និង​សង្កេត​លើ​ស្ថានភាព​ពលរដ្ឋ ដើម្បី​ពិនិត្យ​រក​ភាពមិនប្រក្រតី​ណាមួយ លើ​ការចែក​បណ្ណសម​ធម៌ ដល់​ពលរដ្ឋ​ក្រីក្រ​តាម​មូលដ្ឋាន​នេះ​។ បើតាម​លោក ថេ​ង បញ្ញា​ធន ក្រសួង​នឹង​បង្កើត​ក្រុមការងារ​ទទួល​ពាក្យបណ្ដឹង និង​ស៊ើបអង្កេត លើ​ករណី​ធ្វើ​ប័ណ្ណ​សមធម៌ ហើយ​បើ​រកឃើញ​ពលរដ្ឋ​ណា​ម្នាក់​ក្លែងបន្លំ​ជា​ជនក្រីក្រ ក្រសួង​នឹង​ដក​បណ្ណ​សមធម៌​វិញ​។​
 
​អគ្គនាយក​ផែនការ​នៃ​ក្រសួងផែនការ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​នីតិវិធី​និង​ដំណើរការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី ២៥ មិថុនា យ៉ាង​ដូច្នេះ​ថា​៖«​ក្រុមការងារ​ជាតិ​ឬ​អាជ្ញាធរ រួមទាំង​ម​ន្រី្ត​របស់​មន្ទីរ​ផែនការ ក៏បាន​ចុះទៅ​ចែក (​បណ្ណ​សមធម៌​) ដល់​មូលដ្ឋាន​ផ្ទាល់​តែម្ដង​។ អ៊ីចឹង​ពេល​យើង​ចែក​ហ្នឹង ក៏​អាចជា​យន្តការ​មួយ​កាត់បន្ថយ​នូវ​អ្វី​ដែលជា​ការបន្លំ គប់គិត​គ្នា ដើម្បី​ទទួលបាន​បណ្ណសម​ធម៌​នេះហើយ​...»​។  
 
​សំឡេង​លោក ថេ​ង បញ្ញា​ធន 





 
​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ភាពក្រីក្រ​និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩ ប្រមាណ​៦០​ម៉ឺន​គ្រួសារ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​អាជ្ញាធរខេត្ត​និង​ក្រសួងផែនការ តាមដាន​លើ​ស្ថានភាព​ជីវភាព​របស់​ប្រជាជន​ឲ្យ​បាន​ដិតដល់ ដើម្បី​ធ្វើ​របាយការណ៍​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​រៀបចំ​ផ្ដល់​ថវិកា​ឲ្យ​បាន​គ្រប់​ចំនួន​៕
 
អត្ថបទទាក់ទង
 
 

Tag:
 ប័ណ្ណ​សមធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com