កីឡាអន្តរជាតិ
អន្តរជាតិ
លោក Martin Jol ត្រូវបណ្តេញចេញពីក្លិប Fulham 02, Dec 2013 , 12:24 am
![](https://image.thmeythmey.com/pictures/2013/12/02/thumb2/jol.jpg)
×![]()
លោក Martin Jol ត្រូវបានបណ្តេញចេញពីក្លិប Fulham បន្ទាប់ពីចាញ់ West Ham ៣-០ កាលពីថ្ងៃសៅរ៍។ តំណែងរបស់បុរសហូឡង់វ័យ៥៧ឆ្នាំរូបនេះ ត្រូវជំនួសដោយមិត្តរួមជាតិ គឺលោក Rene Meulensteen ដែលជាគ្រូជំនួយម្នាក់របស់លោក។
លោក Jol បានដឹកនាំក្លិបដែលមានកីឡដ្ឋានឈ្មោះ Craven Cottage ចាប់តាំងពីខែមិថុនា ឆ្នាំ២០១១ មក ជាមួយនឹងបរាជ័យច្រើនជាងជ័យជម្នះ។ នារដូវកាលនេះ Fulham កំពុងជួបនូវស្ថានភាពដ៏យ៉ាប់យ៉ឺន ដោយ១៣ប្រកួតកន្លងមក ពួកគេឈ្នះតែ៣លើកប៉ុណ្ណោះ ហើយស្មើ១លើក និងចាញ់ដល់ទៅ៩លើក។ បច្ចុប្បន្ន ពួកគេកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ១៨។
លោក Jol គឺជាអ្នកចាត់ការទូទៅទីបីក្នុងក្របខណ្ឌ Premier League ដែលត្រូវបានបណ្តេញចេញនារដូវកាលនេះ បន្ទាប់ពីលោក Paolo Di Canio (Sunderland) និង លោក Ian Holloway (Crystal Palace)៕
© រក្សាសិទ្ធិដោយ thmeythmey.com