ជាតិ
ស៊ី​ហ្គេម៖ សី​ឈិន​ឡុង ចាប់ផ្ដើម​ប្រកួត​ជម្រុះ​នៅថ្ងៃនេះ​ហើយ
04, Dec 2013 , 10:29 am        
រូបភាព
ដោយ:
វិញ្ញាសា​កីឡា​ថ្មី​គឺ សី​ឈិន​ឡុង (Chin Lone ) ដែល​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​ម្ចាស់ផ្ទះ​សុំ​ដាក់បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ ២០១៣ នឹង​ចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី ៤ ធ្នូ នេះហើយ ដោយ បុរស មាន ៤ វិញ្ញាសា និង ស្ត្រី ៤ វិញ្ញាសា នៅ WunnaTheikdi Indoor Stadium ក្នុង​ទីក្រុង NayPyiTaw។

យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់​ស៊ី​ហ្គេម​លើក​ទី២៧ សី​ឈិន​ឡុង នេះ វិញ្ញាសា​ខ្លះ​មាន​ប្រទេស​ចូលរួម​តែ ៣ ទេ ហើយ​ខ្លះទៀត​មាន​រហូតដល់ ៥ ប្រទេស រួមមាន ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា,ថៃ,ម៉ាឡេស៊ី, ឡាវ និង កម្ពុជា។ ចំពោះ​ក្រុម​កម្ពុជា ដែល​ទៅសំងំ​ហ្វឹកហាត់​នៅ​ទីនោះ​អស់​ពេល​ជាង ២ ខែ​មកនេះ នឹងចូលរួម​ប្រកួត​លើ​វិញ្ញាសា​ចំនួន ៦ តែប៉ុណ្ណោះ។

តាម​កម្មវិធី​ប្រកួត​ក្រុម​ស្ដ្រី​កម្ពុជា នឹង​ប្រកួត​នៅ​ម៉ោង ១២ ថ្ងៃ​ត្រង់នេះ លើ​វិញ្ញាសា​ទី៣ រហូតដល់​ថ្ងៃទី ៥ ធ្នូ ស្អែក​នេះ​ទើប​ដល់​វេន​ក្រុម​បុរស​ប្រកួត​ម្ដង​គឺ​នៅ​ម៉ោង ១១ ថ្ងៃត្រង់ ប្រភេទ​វិញ្ញាសា​ទី ។ មួយថ្ងៃ​បន្ទាប់​គឺ​ថ្ងៃទី ៦ ធ្នូ ក្រុម​បុរស​កម្ពុជា​ត្រូវ​ប្រកួត​នៅ​ម៉ោង ៩ ព្រឹក លើ​វិញ្ញាសា​ទី១ ចំណែក​ម៉ោង ១២ ថ្ងៃត្រង់​ក្រុម​ស្ត្រី​ត្រូវ​ប្រកួត​វិញ្ញាសា​ទី ១ វិញ្ញាសា​វិញ​ម្ដង។ នៅ​ថ្ងៃទី៨ ធ្នូ ក្រុម​បុរស​កម្ពុជា​ត្រូវ​ប្រកួត​វិញ្ញាសា​ទី ៤ នៅ​ម៉ោង ៩ ព្រឹក ខណៈ​ក្រុម​ស្ដ្រី​ប្រកួត វិញ្ញាសា​ដូចគ្នា​នៅ​ម៉ោង ១២ រសៀល។

តើ​ក្រុម​កម្ពុជា​អាច​ដណ្ដើមបាន​មេដាយ​ត្រឡប់មក​ស្រុកកំណើត​វិញ​ឬ​យ៉ាងណា?


© រក្សាសិទ្ធិដោយ thmeythmey.com