អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ថង​លួ​ន ស៊ី​សូលី​ត ត្រូវ​ជ្រើសតាំង​ជា​ប្រធានាធិបតី​ឡាវ​ថ្មី
22, Mar 2021 , 12:18 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ឡាវ ថង​លួ​ន ស៊ី​សូលី​ត នៅ​ថ្ងៃទី​២២ ខែមីនា ត្រូវបាន​សភា​ឡាវ​បោះឆ្នោត​ក្លាយជា​ប្រធានាធិបតី​ថ្មី​។ លោក ថង​លួ​ន ជំនួស​លោក ប៊ុន​ញ៉ា​ង វ​រា​ជិត ដែល​ចូលនិវត្តន៍​។

 
​នា​កិច្ចប្រជុំ​លើកដំបូង សភា​ឡាវ​អាណត្តិ​ទី​៩ បាន​បោះឆ្នោត​ដោយ​សំឡេង​លើសលប់​គាំទ្រ​លោក ថង​លួ​ន ស៊ី​សូលី​ត ឱ្យធ្វើជា​ប្រធានាធិបតី​ថ្មី ជំនួស​លោក ប៊ុន​ញ៉ា​ង វ​រា​ជិត ។ នេះ​ជា​រឿង​ដែល​ត្រូវបាន​រំពឹងទុក ខណៈ​លោក ថង​លួ​ន វ័យ​៧៥​ឆ្នាំ កំពុងកាន់​តំណែង​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ឡាវ ដែលជា​ទម្លាប់ ក៏ត្រូវ​អង្គុយ​កៅអី​ប្រធានាធិបតី​ផងដែរ​។​
 
​ចំណែក​តំណែង​នាយករដ្ឋមន្ត្រី​វិញ បាន​ទៅលើ​លោក ផាន់​ខាំ វិ​ផាវ​ណ្ណ ដែលជា​អនុ​ប្រធានាធិបតី​។ លោក ផាន់​ខាំ វ័យ​៧០​ឆ្នាំ ជា​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​សមាជិក​ការិយាល័យ​នយោបាយ​បក្ស បន្ទាប់ពី​លោក ថង​លួ​ន ទៀតផង​។

អនុប្រធានាធិបតីមានពីរនាក់ គឺលោកស្រី ផានី យ៉ាធូទូ ដែលជាអតីតប្រធានសភា និងលោក ប៊ុនថង ជិតម៉ានី ដែលជាឧបនាយករដ្ឋមន្រ្តី។ ប្រធានសភាថ្មី គឺលោក សៃសំផន ភូមិវិហាន ៕

© រក្សាសិទ្ធិដោយ thmeythmey.com