កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo, Messi និង Ribéry ក្នុង​បញ្ជី​ចុងក្រោយ​សម្រាប់​​ពា​ន FIFA Ballon d’Or
10, Dec 2013 , 4:31 am        
រូបភាព
ដោយ: រួបរួម
សហ​ព័ន្ធកី​ឡាបា​ល់ទាត់​អន្ត​រជាតិ (FIFA) និង​ទស្សនា​វដ្តី​បារាំង​ France Football កាលពី​ថ្ងៃទី​៩ ខែធ្នូ បាន​បញ្ចេញ​បញ្ជី​ឈ្មោះកីឡា​ករ​បាល់​ទាត់​បីរូប​ចុងក្រោ​យដែ​ល​ត្រូវ​ប្រជែង​យក​ពាន​រង្វាន់ FIFA Ballon d’Or ប្រចាំឆ្នាំ​២០១៣ ដែល​ក្នុងនោះ​មាន Cristiano Ronaldo (ខ្សែប្រ​យុទ្ធព័​រទុ​យហ្គា​ល់ និងក្លិប Real Madrid) Lionel Messi (ខ្សែ​ប្រយុទ្ធ​អាហ្សង់​ទីន ​និង​ក្លិប FC Barcelona) និង Franck Ribéry (ខ្សែបម្រើ​បារាំង​ និង​ក្លិប Bayern Munich)។
 

កីឡាក​រទាំង​បីរូប​នេះ ត្រូវបាន​ជ្រើស​រើសពីក្នុងចំណោម​កីឡាករ​ចំនួន​២៣នាក់។ Messi បាន​ឈ្នះ​តំណែង​នេះ​បួន​ឆ្នាំជាប់គ្នា​កន្លងមក ខណៈ Ronaldo និង Ribéry រំពឹង​ប្រមាញ់បាន​ពាន​រង្វាន់​ដ៏មានកិត្យា​នុភា​ពនេះ​ជាលើ​កដំបូង។  

សម្រាប់​បេក្ខភា​ពគ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ​វិញ គ្រូបង្វឹក​ក្រុម Borussia Dortmund លោក Jurgen Klopp ត្រូវ​ប្រជែង​ជាមួយ​គ្រូបង្វឹក​ចូលនិវត្ត​ន៍ពីររូ​បផ្សេងៗ គឺ​ Sir Alex Ferguson នៃក្លិប Manchester United និងលោក Jupp Heynckes នៃក្លិប​ Bayern Munich។  

រីឯបេ​ក្ខភាព​ខាងផ្នែ​កកីឡា​កា​រិនីវិញ មាន Nadine Angerer (អាល្លឺម៉ង់) Marta (ប្រេស៊ីល) និង Abby Wambach (សហរដ្ឋ​អាមេរិក) ខណៈគ្រូ​បង្វឹកផ្នែ​កស្ត្រីរួម​មាន Ralf Kellerman (អាល្លឺម៉ង់/ក្លិប Vfl Wolfsburg) Silvia Neid (ជម្រើស​ជាតិអា​ល្លឺម៉ង់) និង Pia Sundhage (ជម្រើស​ជាតិស៊ុ​យអែត)។  

ដោយ​ឡែក កីឡាករ​បីរូប​ដែល​ជាប់​ក្នុង​បញ្ជី​សម្រាប់ពាន​រង្វាន់ Puskas (គ្រាប់​បា​ល់ប​ញ្ចូលទី​ដ៏អស្ចារ្យ) មានខ្សែ​ប្រយុទ្ធស៊ុ​យអែត Zlatan Ibrahimovic សម្រាប់​គ្រាប់បា​ល់បញ្ចូលទី​នា​ការ​ប្រកួត​មិត្តភាពអន្តរជាតិ​រវាងស៊ុយ​អែត និង​អង់គ្លេ​ស នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១២ ខ្សែប្រ​យុទ្ធ Namja Matic (ក្លិប SL Benfica) នា​ការប្រកួត​ក្នុងលីកព័​រទុយហ្គា​ល់ជាមួ​យក្លិប FC Porto កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០១៣ និង Neymar របស់​ប្រេស៊ីលនាការ​ប្រកួត​ FIFA Confederations Cup ជាមួយ​ជប៉ុន​កាលពីថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៣។    

ជ័យ​លាភី​នៃពាន​រង្វាន់ FIFA Ballon d’Or នឹង​ត្រូវ​ប្រកាសនៅ​ថ្ងៃចន្ទ ទី​១៣ ខែម​ករា ឆ្នាំ​២០១៤ នៅ​ក្នុងពិ​ធីផ្លូ​វកា​រមួយនៅ​ទីក្រុ​ងហ្សួរិ​ច ប្រទេ​សស៊្វីស៕    

© រក្សាសិទ្ធិដោយ thmeythmey.com