កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កីឡាករប្រណាំងទូកកានូកម្ពុជាម្នាក់ទៀតបញ្ចប់ចំណាត់ថ្នាក់ចុងក្រោយគេ 12, Dec 2013 , 3:01 pm
![](https://image.thmeythmey.com/pictures/2013/12/12/thumb2/12122013150203canoeing.png)
×![]()
ដូចជា អ៊ិន ភារី ផងដែរ កីឡាករ ហ៊ុន រ៉ាឌី គឺជាកីឡាករប្រណាំងទូកកានូរបស់កម្ពុជាម្នាក់ទៀតដែលបញ្ចប់ចំណាត់ថ្នាក់ចុងក្រោយគេក្នុងការប្រកួតលើវិញ្ញាសា Canoeing Men’s MK1 ចម្ងាយ៥០០ម៉ែត្រនៅក្នុងអាងNgalike Dam នៅទីក្រុងណៃពីដរ។
ហ៊ុន រ៉ាឌី បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ក្នុងចំណោមកីឡាករ៨នាក់។ កីឡាករថៃ KasemsitBorriboonwasinបានមេដាយមាស កីឡាករវៀតណាម ThanhQuang Nguyen បានមេដាយប្រាក់ ខណៈកីឡាករសិង្ហបុរី Wei Cheng Brandon Ooiបានមេដាយសំរិទ្ធ។
កីឡាករបួននាក់ទៀតដែលឈ្នះកីឡាករ ហ៊ុន រ៉ាឌី មានកីឡាករមកពីឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូនេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com