ជាតិ
កម្មវិធីបណ្តុះបណ្តាល «ដាក់ដាំ» ពង្រីកឱកាសដល់សហគ្រិនក្នុងវិស័យកសិកម្ម
15, Aug 2021 , 9:29 am        
រូបភាព
Front រូបភាព​ពី​ហ្វេសប៊ុក​លោក​ វេង​ សាខុន
Front រូបភាព​ពី​ហ្វេសប៊ុក​លោក​ វេង​ សាខុន
ភ្នំពេញ៖ «ដាក់ដាំ» ជាកម្មវិធីបណ្តុះបណ្តាលសហគ្រិនក្នុងវិស័យកសិកម្ម ដែលមានរយៈពេល៩ខែ។

កម្មវិធីនេះ ផ្ដល់ឱកាសដល់សហគ្រិន ដែលមានគំរូអាជីវកម្ម ផលិតផលឬសេវាកម្មដ៏ល្អសម្រាប់បរិស្ថាន និងផ្តល់ឥទ្ធិពលវិជ្ជមាន ដល់វិស័យកសិកម្មនៅកម្ពុជា។ 
 
កម្មវិធី «ដាក់ដាំ» នឹងជួយគាំទ្រការអភិវឌ្ឍ ធុរកិច្ច ឬអាជីវកម្មរបស់សហគ្រិនចំនួន៨ក្នុងការបង្កើតបានជាផលិតផល ឬសេវាកម្មប្រកបដោយភាពច្នៃប្រឌិតចូលទៅក្នុងទីផ្សារ។
 
កម្មវិធីនេះ ផ្តោតលើផ្នែកទាំង៤នៃវិស័យកសិកម្មដូចជា ការកែច្នៃបន្លែ ផ្លែឈើនិងម្ហូបអាហារ, បច្ចេកវិទ្យាកសិកម្ម, ការចូលរួមរបស់សហគមន៍ និងវិធីសាស្ត្រកសិកម្មបណ្តុះជួសជុលឡើងវិញ និងការដាំវិលជុំវាលវដ្តសង្ខារ។
 
តាមរយៈកម្មវិធីនេះសហគ្រិនក្នុងវិស័យកសិកម្ម នឹងទទួលបានការគាំទ្រមួយចំនួនរួមមាន សិក្ខាសាលា, ការប្រឹក្សាយោបល់,ការបង្ហាត់បង្ហាញ ,ការតភ្ជាប់ទំនាក់ទំនង,ការធ្វើបទបង្ហាញពីអាជីវកម្ម, ផ្នែកថវិកានិងការចុះកម្មសិក្សាជាដើម។
សហគ្រិនក្នុងវិស័យកសិកម្មដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យចូលរួមកម្មវិធី «ដាក់ដាំ»bit.ly/DakDamIncubatorSeason2 ចាប់ថ្ងៃផ្សាយដំណឹងនេះ ដល់ថ្ងៃទី២២
សីហា។ ព័ត៌មានលម្អិតទាក់ទងទៅកាន់៖ Tel: 015 674 048/096 641 5661 ឬ Email: [email protected]
 
សូមបញ្ជាក់ថា នេះជារដូវកាលទី២ហើយ ដែល «ដាក់ដាំ» បានរៀបចំកម្មវិធីបណ្តុះបណ្តាលសហគ្រិនក្នុងវិស័យកសិកម្ម៕ 
 
 
 

Tag:
 កសិកម្ម
  សហគ្រិន
© រក្សាសិទ្ធិដោយ thmeythmey.com