អត្ថបទពាណិជ្ជកម្ម
សិល្បករ ចុងភៅ និងសហគ្រិនឆ្នើម១០រូបនឹងបង្ហាញរឿងរ៉ាវជីវិត រួមទាំង​គន្លឹះ​ជោគជ័យក្នុងកម្មវិធី“បុគ្គលល្អឯក”ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្រ្ដោត
25, Aug 2021 , 3:25 pm        
រូបភាព
 ដើម្បីជំរុញទឹកចិត្តយុវជនកម្ពុជាជំនាន់ក្រោយ ឲ្យស្វែងយល់នូវអត្ថន័យនៃពាក្យ “បុគ្គលល្អឯក” ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានបង្កើតឡើងនូវកម្មវិធីមួយ ដែលមានឈ្មោះថា “បុគ្គលល្អឯក”។
 
គំនិតផ្ដួចផ្ដើមពី “ស្រាបៀរស្តោតលេខ1” នៃប្រទេសកម្ពុជា នឹងអបអរសាទរដល់បុគ្គលល្អឯកចំនួន១០រូប មកពី៥វិស័យផ្សេងៗពីគ្នារួមមាន៖ សិល្បៈ ជំនួញ ម្ហូបអាហារ កីឡាអេឡិចត្រូនិក និងតន្ដ្រី ដែលពួកគាត់នឹងចែករំលែករឿងរ៉ាវជីវិតរបស់ពួកគាត់ គម្រោងនាពេលអនាគត និងគន្លឹះក្នុងការជោគជ័យនានា។ ស្របពេលនៃបញ្ហាប្រឈម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត សង្ឃឹមថាកម្មវិធីនេះ នឹងជួយជំរុញ និងលើកទឹកចិត្តយុវជនកម្ពុជា ឲ្យនៅតែមានភាពវិជ្ជមាន ព្រមទាំងផ្ដោតអារម្មណ៍លើការស្វែងរកភាពល្អឯករបស់ខ្លួន។
 
បុគ្គលល្អឯកទាំង ១០រូប នៃកម្មវិធីបុគ្គលល្អឯករបស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត នឹងបង្ហាញវីដេអូសាច់រឿងខ្លីៗ អំពីឧបសគ្គដែលពួកគាត់បានជួបប្រទះ និងវិធីសាស្រ្ដដែលពួកគាត់យកឈ្នះនូវរាល់ឧបសគ្គទាំងអស់នេះ ដើម្បីសម្រេចបាននូវសមិទ្ធផលនានា នៅក្នុងអាជីពរបស់ពួកគាត់។ ខាងក្រោមនេះ ជាបុគ្គលល្អឯកទាំង ១០រូប ដែលរួមមាន៖
 
ឈ្មោះ
វិស័យ
សមិទ្ធផលដ៏ល្អឯក
 
កញ្ញា ឆន ឌីណា
គំនូរ
ជាវិចិត្រករ និងជាងចម្លាក់ដ៏ឆ្នើមមួយរូប ដែលមានស្នាដៃដ៏ប៉ិនប្រសប់ និងការងារច្បាស់លាស់លើជីវិតប្រចាំថ្ងៃ នៅក្នុងប្រទេសកម្ពុជា។ ស្នាដៃទាំងអស់របស់កញ្ញា ត្រូវបានដាក់តាំងបង្ហាញនៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេសរួមមាន សហរដ្ឋអាម៉េរិក បារាំង សិង្ហបុរី និងកូឡុំប៊ីជាដើម។
 
លោក​ Peap Tarr
គំនូរ
ជាវិចិត្រករគំនូរតាមផ្លូវ កូនកាត់កម្ពុជា និងនូវែសេឡង់មួយរូប ដែលមានតិចនិកគូរគំនូរលើជញ្ជាំងដ៏រស់រវើក ខុសប្លែកពីគេ មានតែមួយគត់ ក្នុងវិស័យសិល្បៈគំនូរលើជញ្ជាំង នៅក្នុងប្រទេសកម្ពុជា។ ស្នាដៃសិល្បៈដ៏ប៉ិនប្រសប់របស់លោក Peap Tarr ដកស្រង់ចេញពីប្រវត្ដិសាស្រ្ដវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដែលអាចត្រូវបានឃើញនៅតាមទីសាធារណៈ និងទីធ្លាឯកជននានាក្នុងរាជធានីភ្នំពេញ និងទីក្រុងមួយចំនួនផ្សេងទៀត នៅជុំវិញពិភពលោក។
 
កញ្ញា ថូង ធីតា
សហគ្រិន និង អាជីវកម្ម
ជាសហគ្រិនស្រែអំបិលវ័យក្មេងមួយរូប ដែលមានបេសកកម្មលើកកម្ពស់គុណភាព និងស្ដង់ដារឧស្សាហកម្មស្រែអំបិលក្នុងប្រទេសកម្ពុជា។ តាមរយៈការខិតខំប្រឹងប្រែង និងប្ដេជ្ញាចិត្តកន្លងមក អ្នកជំនួញស្រ្ដីដែលទទួលបានពានរង្វាន់ជាច្រើនមួយរូបនេះ បាននាំយកជំនួញអំបិលនៅខេត្តកំពតរបស់កញ្ញា ទៅកាន់ទីផ្សារអន្ដរជាតិ។
 
លោក សុខ សុភមង្គល
សហគ្រិន និង អាជីវកម្ម
លោក សុភមង្គល ជាបុគ្គលមួយរូបដែលជាប់ក្នុងតារាង បុគ្គលកំពូលអាយុក្រោម ៣០ឆ្នាំ ទាំង៣០រូប លើគេហទំព័រ Forbes​ សម្រាប់តួនាទីរបស់លោក ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្ដិ នៃក្រុមហ៊ុនអភិវឌ្ឍវេបសាយ និងកម្មវិធីទូរស័ព្ទ Codingate។ លោកជាសហគ្រិនមួយរូបគត់ ក្នុងចំណោមសហគ្រិនដែលគាំទ្រចំពោះភាពនវានុវត្ដន៍ក្នុងវិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា។
 
ចុងភៅ Chef Nak
ម្ហូបអាហារ
ជាមេចុងភៅស្រ្ដីកម្ពុជាដំបូងគេ ដែលបំណងអភិរក្សម្ហូបខ្មែរ និងនាំយករសជាតិនៃម្ហូបទាំងអស់នេះ ទៅកាន់ឆាកអន្ដរជាតិ​។
 
ចុងភៅ Chef Nara
ម្ហូបអាហារ
ជាមេចុងភៅមួយរូប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និងជាចៅក្រមនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីឈ្មោះមួយ ក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នលោក ណារ៉ា គឺជាប្រធានមេចុងភៅ និងអ្នកប្រឹក្សានៅក្នុងភោជនីយដ្ឋាន ដែលមានការរចនាតុបតែងដ៏ប្រណិតឈ្មោះថា Vehaa Skybar។
 
លោក ឌីណា សីហ៍រាម
ហ្គេម
ជាបេក្ខជនកម្ពុជាដំបូងគេមួយរូប ដែលបានក្លាយជាដៃគូគេហទំព័រ Streamingផ្លូវការ ចំពោះភាពល្បីល្បាញនៃមាតិកាលេងហ្គេម Streaming របស់លោក។
 
លោក RavenBlaze
ហ្គេម
ជាអ្នកត្រួសត្រាយផ្លូវអ្នក vlogger ក្នុងប្រទេសកម្ពុជា ដែលមានបណ្ដាញយូធូបដ៏ល្បីល្បាញ មានឈ្មោះថា RavenBlaze99 ព្រមទាំងមានអ្នក subscribers ជាង​ ២៧៥,០០០ នាក់។
 
លោក​ Sai
តន្រ្ដី
ជាតារាចម្រៀងដ៏ល្បី ជាតារាសម្ដែង និងជាសប្បុរសជនម្នាក់ ដែលជាអ្នកផ្ដួចផ្ដើមនូវយុទ្ធនាការ​ “Run with Sai” ក្នុងការរៃអង្គាសប្រាក់សម្រាប់កម្មវិធីសប្បុរសធម៌ផ្សេងៗ និងបំផុសគំនិតយុវជនកម្ពុជាជាច្រើន ឲ្យធ្វើរឿងដូចជាលោក។
 
លោក P-Sand
តន្រ្ដី
លោក P-sand ជាតារាចម្រៀងដែលមានទេពកោសល្យនាំមុខគេ ជាអ្នកនិពន្ធចម្រៀង និងជាអ្នកនិពន្ធភ្លេងនៃក្រុមតន្ដ្រី រ៉ុកកម្ពុជា ថែមទាំងមានទេពកោសល្យច្នៃប្រឌិត ដែលនៅពីក្រោយភាពល្បីល្បាញចំពោះស្នាដៃរបស់លោក ដូចជាបទ “ទេវតា” និងបទ “Khmer Loy9” ជាដើម។
 
ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានសហការជាមួយនឹងប៉ុស្ដិ៍ទូរទស្សន៍ ភីអិនអិន ដើម្បីផលិតកម្មវិធីជជែកកម្សាន្ដ ចំនួន៨ភាគ ដែលមានចំណងជើងថា “បុគ្គលល្អឯក”។  កញ្ញា រ៉េត សារីតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០ និងលោក តារា ឧសភា “Summer” គឺជាអ្នកសម្របសម្រួលកម្មវិធីនេះ​ ហើយគ្រប់​ភាគនីមួយៗនៃកម្មវិធីនេះ នឹង​បង្ហាញអំពីរឿងរ៉ាវរបស់បុគ្គលល្អឯកកម្ពុជាទាំង១០រូប នៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់ ចាប់ពីថ្ងៃទី ៤ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ។ នៅវគ្គចុងក្រោយនៃកម្មវិធី គណៈមេប្រយោគដែលមានកេរ្ដិ៍ឈ្មោះល្បីរបស់យើង រួមមានព្រះអង្គម្ចាស់ តេសូ ស៊ីសុវត្ថិ, លោក ហ៊ុន ចាន់សាន ស្ថាបនិក និងជានាយកស្ថាបត្យករក្រុមហ៊ុន Re-Edge Architecture + Design និងលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Media រួមទាំងតំណាងមកពី ប៉ុស្ដិ៍ទូរទស្សន៍ ភីអិនអិន និងកាសែត Globe Media នឹងរួមគ្នាជ្រើសរើសយកបុគ្គលល្អឯកមួយរូប ក្នុងចំណោមបុគ្គលល្អឯកទាំង១០រូប ដើម្បីទទួលបានទឹកប្រាក់ចំនួន ២ ម៉ឺនដុល្លារអាមេរិក ដែលចំណែកពាក់កណ្តាល ពួកគេអាចបរិច្ចាគដល់មូលនិធិសប្បុរសធម៌ ឬបុព្វហេតុនៃជម្រើសរបស់ពួកគេ។
 
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា៖ “ដើម្បីក្លាយជាបុគ្គលល្អឯក គឺត្រូវមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតវលើសពីសម្ភារនិយមផ្សេងៗ។ ទោះបីជាការកសាងជំនួញ សកម្មភាពសង្គម ឬធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីយកឈ្នះក៏ដោយ​ ​ទាំងអស់នេះគឺជាចរិកលក្ខណៈរបស់សត្វតោ ដែលតែងតែជ្រើសរើសក្នុងនាមជាអ្នកដឹកនាំផ្លូវ។  យើងមានកិត្តិយសដែលទទួលបានការចូលរួម ពីសំណាក់បុគ្គលល្អឯកកម្ពុជាទាំង១០រូប នៅក្នុងកម្មវិធីរបស់យើង ហើយយើងសង្ឃឹមថាមនុស្សជាច្រើន នឹងត្រូវបានជំរុញទឹកចិត្តឱ្យដើរតាមគន្លងរបស់ពួកគេ” ៕
 
សម្រាប់ព័ត៌មានបន្ថែម៖
ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត សូមអញ្ជើញបងប្អូនគ្រប់គ្នា ឱ្យចូលរួមជាផ្នែកមួយនៃកម្មវិធីនេះ និងចែករំលែកគំនិតរបស់ខ្លួនលើកម្មវិធី “បុគ្គលល្អឯក” ដែលមានបង្ហាញនៅលើវេទិកាបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗ របស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត។
 
ដើម្បីទស្សនាវីដេអូសាច់រឿងខ្លីៗទាំង ១០វគ្គនេះ និងការចាក់ផ្សាយឡើងវិញនៃកម្មវិធីបុគ្គលល្អឯកនៅលើ កញ្ចក់ទូរទស្សន៍ ភីអិនអិន សូមចូលទៅកាន់គេហទំព័រយូធូបរបស់ស្រាបៀរ ABC អិចស្រ្ដាស្ដោត៖ ABC Beer Cambodia។
 
សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី “ បុគ្គលល្អឯក” សូមចូលទៅកាន់វេបសាយ របស់ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត៖ (https://abcbeerkh.com) តាមដានគេហទំព័រហ្វេសបុកផ្លូវការ (www.facebook.com/ABC.ExtraStoutCambodia) និងគេហទំព័រ Instagram ផ្លូវការ៖ (@abcbeer.cambodia)។
 
សូមរីករាយទស្សនា Official Trailer នៃកម្មវិធីបុគ្គលល្អឯករបស់យើងតាមរយៈ៖ 
 


ព័ត៌មានអំពីក្រុមហ៊ុន HEINEKEN Cambodia
 
ក្រុមហ៊ុន HEINEKEN Cambodia -​ ពីមុនមានឈ្មោះជា ក្រុមហ៊ុនស្រាបៀរកម្ពុជា លីមីតធីត (CBL) - គឺជាផ្នែកមួយនៃ ក្រុមហ៊ុន HEINEKEN ដែលជាក្រុមហ៊ុនផលិតស្រាបៀរអន្ដរជាតិធំជាងគេ។ ក្រុមហ៊ុនចាប់ប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៤ ដែលជាការបណ្ដាក់ទុនរួមគ្នារវាង ក្រុមហ៊ុនអាស៊ីប៉ាស៊ីហ្វិចប៊ែវើរីលីមីតធីត និង ក្រុមហ៊ុនប្រូហ្គ្រេសនាំចូល-នាំចេញ មុនក្លាយជាក្រុមហ៊ុន HEINEKEN ១០០% ទាំងស្រុងនៅឆ្នាំ២០១៤។ ទន្ទឹមនឹងនេះក្រុមហ៊ុនមានបុគ្គលិកសរុបប្រហែល ៧០០នាក់កំពុងបម្រើការងារ។ ជាក្រុមហ៊ុនផលិត ផ្សព្វផ្សាយ និងចែកចាយទូទាំងប្រទេសនូវស្រាបៀរអន្ដរជាតិ ព្រមទាំងស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, Tiger Crystal, ABC អិ​ច​ស្ត្រា​ស្តោ​ត, Anchor, Anchor White និង Gold Crown ជាដើម - ដែលយោងតាមស្ដង់ដារអន្ដរជាតិកម្រិតខ្ពស់ ដែលបាននាំយកមកពីប្រទេសហូឡង់ ដែលជាប្រភពកំណើតដើម។ និរន្ដរភាពសម្រាប់មនុស្ស ភពផែនដី និងវិបុលភាព ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងអាជីវកម្មរបស់យើង ដើម្បីឆ្ពោះទៅកាន់ “Brew a Better Cambodia” ។
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com