កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Guardiola នៅតែជឿជាក់លើ Man City តែកំពុងរកយុទ្ធសាស្ត្រទប់ខ្សែប្រយុទ្ធ PSG
28, Sep 2021 , 8:29 pm        
រូបភាព
រួបភាព Facebook៖ Paris Saint Germain និង UEFA.com
រួបភាព Facebook៖ Paris Saint Germain និង UEFA.com
Pep Guardiola នៅតែជឿជាក់លើ Man City ដែលត្រូវជួបក្រុមខ្លាំងពីបារាំង Paris saint German នៃពានរង្វាន់ UEFA Champion League នាម៉ោង២ រំលងអធ្រាតនេះ (ម៉ោងនៅកម្ពុជា) ។ ដ្បិតសង្ឃឹមលើកូនក្រុមខ្លួន ប៉ុន្តែ Guardiola ក៏ពិបាករៀបយុទ្ធសាស្ត្រទប់ខ្សែប្រយុទ្ធឆ្នើម PSG ដែរ។


ក្រុមមេឃខៀវ Manchester City និងអ្នកមានបារាំង Paris Saint Germain ធ្លាប់បានជួបគ្នា ៥លើករួចមកហើយដោយ Man city មានប្រៀបយកឈ្នះ៣ប្រកួត ស្មើ២ប្រកួត មិនទាន់ស្គាល់ពាក្យថាចាញ់ PSG នៅឡើយ ជាពិសេសកាលពីរដូវកាលមុនឆ្នាំ ២០២០ ក្រុមមេឃខៀវបំបាក់ PSG ដោយឈ្នះលទ្ធផលទាំង២ជើងសរុប ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានឈានជើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងប្រចាំប្រវតិ្តសាស្រ្តក្លិប។ តើការប្រកួតនាយប់នេះជាការសង់សឹកពីសំណាក់ក្រុម PSG លើក្រុម Man City រឺយ៉ាងណា?
 
វាជាការប្រកួតមួយដ៏ល្អ សម្រាប់លោក Pep Guardiola ដែលត្រូវនាំក្រុមលេងតទល់ជាមួយ PSG ដែលមានខ្សែប្រយុទ្ធចំណូលថ្មី Messi ផងនោះ។«ពិតជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកទាំងអស់គ្នា រឿងដែលបានកើតឡើងមកដល់ពេលនេះ គ្រប់គ្នាក៏ទទួលយករួចដែរ។ ជាយូរមកហើយអ្នកមិនអាចស្រមៃឃើញបានទេ។ ប៉ុន្តែវាបានកើតឡើង អ្នកមិនដឹងទេថា អ្វីដែលសំខាន់នៅពេលនេះ Messi កំពុងតែសប្បាយចិត្តជាមួយ PSG »  ។ លោក Guardiola បាននិយាយបែបនេះក្នុងសន្និសីទកាសែតមុនការប្រកួត។
 
តែយ៉ាងណាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ នៅតែជឿជាក់លើ Man City ដែលអាចបង្ហាញលេងយ៉ាងល្អក្នុងជំនួប PSG នេះ។ ប៉ុន្តែលោក ក៏មិនហ៊ានមើលស្រាលទម្រង់ប្រយុទ្ធរបស់ PSG ដែរ។ «តំបន់ប្រយុទ្ធខាងលើរបស់ PSG ពេលនេះ គឺពិតជាខ្លាំងក្លា ខ្ញុំមិនទាន់ដឹងច្បាស់ថា ត្រូវប្រើយុទ្ធសាស្រ្តអ្វីនៅឡើយសម្រាប់តំបន់ការពាររបស់ខ្ញុំ ប៉ុន្តែពួកយើងនឹងការពារសំណាញទីឲ្យខាន់តែបាន»។ នេះជាការបញ្ជាក់របស់ Pep។ 
 
ចំណែកការប្រកួតក្នុងរាត្រីនេះក្រុមបើកឆាកពូលC គឺ Ajax ទទួលក្រុមភ្ញៀវ Besiktas និង Shakhtar Donetsk ទទួល Inter Milan នៅក្នុងពូលD វេលាម៉ោង ១១:៤៥ (ម៉ោងនៅកម្ពុជា)ដូចគ្នា។ 
 
សម្រាប់ការប្រកួតជំនួបដទៃទៀតក្នុងរាត្រីនេះវេលាម៉ោង២ រំលងអាធ្រាត្រ៖
ពូល A ក្លិប RB Leipzig ទទួលក្លិប Brugge ។
ពូល B ក្លិប AC Milan ទទួល Atletico Madrid និងក្លិប FC Porto ទទួលក្លិបហង្សក្រហម Liverpool ។ 
ពូល C ក្លិប Borussia Dortmund ទទួលក្លិប Sporting CP។
ពូល D ក្លិបអធិរាជស Real Madrid ទទួលស្វាគមន៍ក្លិប FC Sheriff ។
 

Tag:
 UEFA Champion League
  Manchester City
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com