កីឡាអន្តរជាតិ
អន្តរជាតិ
Salah ក្លាយជាកីឡាករអាហ្រ្វិកទី៣ ស៊ុតគ្រាប់បាល់បានច្រើនក្នុងពានរង្វាន់អឺរ៉ុប
29, Sep 2021 , 2:06 pm        
រូបភាព
រូបភាព Facebook ផ្លូវការ៖ Liverpool FC
រូបភាព Facebook ផ្លូវការ៖ Liverpool FC
ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមរហ័ស្សនាមហង្សក្រហម Liverpool បានក្លាយជាកីឡាករអាហ្រ្វិកទី៣ ដែលអាចរកគ្រាប់បាល់បានរហូតដល់ទៅ ៣០គ្រាប់ នាការប្រកួតនៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់អឺរ៉ុប UEFA Champion League ។

Liverpool បានបំបាក់ក្រុមមកលីគកំពូលព័រទុយហ្គាល់ FC Porto នាជើងទី១ នៃវគ្គចែកពូលជម្រុះនៅ UCL ដោយលទ្ធផល ៥-១ ។ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah រកបាន ២គ្រាប់ក្នុងការប្រកួតនេះ ហើយគ្រាប់បាល់ផ្សេងទៀតគឺរកបានដោយ Sadio Mane ១ និង Roberto Firmino ២គ្រាប់។ ខណៈ១គ្រាប់របស់ Porto រកបានដោយកីឡាករ Mehdi Taremi។
 
២គ្រាប់សម្រាប់ Salah បានធ្វើឲ្យរូបគេក្លាយជាកីឡាករអាហ្រ្វិកទី៣ ដែលរកគ្រាប់បាល់បាន ៣០ គ្រាប់ សម្រាប់ការបង្ហាញខ្លួន ក្នុងការប្រកួត UEFA Champion Leagueនេះ។ រូបគេឈរពីក្រោយអតីតកីឡាកររបស់ Barcelona គឺ Samuel Eto’o ដែលរកបាន ៣០ គ្រាប់ ខណៈអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea គឺ Didier Drogba ស៊ុតបាន ៤៤គ្រាប់ ឈរលេខ១។ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបវ័យ២៩ឆ្នាំរូបនេះ នៅមានឱកាសរកគ្រាប់បាល់បន្ថែមទៀត ខណៈរូបគេនៅបន្តអាជីព។ នេះបើតាមកំណត់ត្រាពី OptaJeo។
 
លើសពីនេះទៀត Mohamed Salah ក្លាយជាកីឡាករប្រចាំក្លិប Liverpool ដែលអាចរកគ្រាប់បាល់បានជាប់គ្នា ក្នុងចំណោម៦ប្រកួតចុងក្រោយ ។ រូបគេក៏ក្លាយជាកីឡាករដំបូង ដែលស៊ុតបាល់បំប៉ោងសំណាញទីចំនួន៦ប្រកួតជាប់គ្នា សម្រាប់ក្លិប Liverpool ដែរបើគិតពីឆ្នាំ២០១៨មក។

Tag:
 Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com