ជាតិ
អពល ឬ អពលា មានន័យថា ដែលឥតកម្លាំង, ខ្សោយ
07, Oct 2021 , 7:29 am        
រូបភាព
អពល (អានថា អៈពល់) ភាសាបាលី-សំស្ក្រឹត ដែលមានន័យថា  ដែលឥតកម្លាំង, ខ្សោយ; ដែលឥតរេហ៍ពល; ដែលមិនមែនជាពល។
 
តាមការពន្យល់ក្នុង​វចនានុក្រម​សម្តេច ព្រះសង្ឃរាជ ជួន ណាត គេនិយម​ប្រើពាក្យ «អពលា» សម្រាប់អត្ថបទ​កំណាព្យ ហើយ​កន្លងមក ខ្មែរយើង​ យក​ពាក្យ «អពលា» នេះ សំដៅលើ «ស្ត្រី» ជាមួយនឹងអំណះអំណាងថា ជាមនុស្ស​រមែងតែខ្សោយជាងបុរស។
 
ឧទាហរណ៍ពាក្យកាព្យ៖ ខ្លួនវាជាស្រីអពលា កុំជេរវាយគ្នាឥតប្រណី ខ្លួនឯងជាប្រុសគ្នាជាស្រី ឯងធ្វើជាប្ដីត្រូវទ្រាំអត់ ។ ខុសម្ដងឆ្គងម្ង៉ៃកុំប្រកាន់ ក្នាញ់គ្នាន់ដោយចិត្តឥតអំណត់ ទោះបីម្ដេចម្ដាត្រូវខាំមាត់ ទប់ចិត្តកាន់កត់ទើបបានសុខ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com