អន្តរជាតិ
មនុស្ស៦នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះអណ្ដូងរ៉ែនៅកាហ្សាក់ស្ថាន
07, Nov 2021 , 4:59 pm        
រូបភាព
មនុស្ស៦នាក់ បានស្លាប់ និង២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក្នុងហេតុការណ៍ផ្ទុះដោយឧស្ម័នមេតាននៅការដ្ឋានជីករ៉ែមួយកន្លែងនៅកាហ្សាក់ស្ថាននៅថ្ងៃទី៧ ខែវិច្ឆិកា។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន និងក្រសួងគ្រប់គ្រងហន្តរាយរបស់ប្រទេសអាស៊ីកណ្ដាលមួយនេះ។


ហេតុការណ៍ផ្ទុះក៏ខ្លាំងមួយ បានកើតឡើងនៅការដ្ឋានរ៉ែធ្យូងថ្ម Abaiskaya របស់ក្រុមហ៊ុន ArcelorMittal Temirtau នៅឯតំបន់ Karaganda ។ កម្មករ៦៤នាក់ កំពុងស្ថិតក្នុងអណ្ដូងរ៉ែពេលហេតុការណ៍កើតឡើង ហើយមនុស្ស៥៦នាក់ អាចរត់ចេញបាន។
 
«មនុស្ស៦នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់។» ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយកាហ្សាក់ស្ថានបញ្ជាក់បែបនេះ។ ចំណែកក្រុមហ៊ុន  ArcelorMittal Temirtau វិញបញ្ជាក់ថា ការផ្ទុះនេះកើតឡើងដោយសារការផ្ទុះរបស់ហ្គាស និងធ្យូងថ្ម។
ហេតុការណ៍ដូចខាងលើនេះ តែងកើតមានជាញឹកញាប់នៅកាហ្សាក់ស្ថាន ព្រោះតែកង្វះស្តង់ដាសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធហួសកំណត់ប្រើប្រាស់៕

Tag:
 កាហ្សាក់ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com