កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Real Madrid សំខាន់ៗជាពីជំងឺកូវីដ-១៩ ខណៈក្លិបស្នើកីឡាករមិនឱ្យចេញក្រៅនៅថ្ងៃ Christmas
24, Dec 2021 , 12:29 pm        
រូបភាព
បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩លើកកីឡាករព្រមទាំងគ្រូបង្វឹកនៅក្លិប Real Madrid រយៈពេលជាង១សប្តាហ៍ កីឡាករសំខាន់ៗរូបទាំងក្រុមគ្រូបង្វឹកទាំងអស់បានធូរស្បើយឡើយវិញក្រោយធ្វើតេស្តអវិជ្ជមានបន្ទាប់ពីព្យាបាលរួច។ នេះបើតាមការផ្សាយរបស់ការសែត Marca។


Lukas Modric និង Marcelo ជាកីឡាករពីររូបដំបូងគេដែលបានឆ្លងកូវីដ-១៩ កាលពីសប្តាហ៍មុន ប៉ុន្តែក្រោយពេលកីឡាករទាំងពីរបានសម្រាកព្យាបាលរួច បានធូរស្បើយដោយតេស្តចុងក្រោយលទ្ធផលអវិជ្ជមាន។ កីឡាករជើងចាស់ទាំងពីរ ត្រូវរំពឹងថាអាចចូលរួមប្រកួតឡើងវិញឱ្យក្រុមដែលធ្វើដំណើរទៅប្រកួតតទល់ Getafe នៅថ្ងៃទី ២ខែមករាឆ្នាំ ២០២២។
 
ក្រៅពី Modrid និង Marcelo បានធូរស្បើយ ក្នុងនោះក៏មានដំណឹងល្អសម្រាប់កីឡាករមួយចំនួនទៀតដូចជា Gareth Bale, Rodrygo, David Alaba ព្រមទាំងគ្រូជំនួយ Davide Ancelotti ដែលបានបន្តធ្វើតេស្តអវិជ្ជមានកូវីដ-១៩ នាថ្ងៃទី២៣ខែធ្នូ។ កីឡាករ Marco Asensio, Andriy Lunin និង Isco ក៏កំពុងតែរង់ចាំលទ្ធផលតេស្តលើកចុងក្រោយរបស់ពួកគេផងដែរ។
 
ក្លិបម្ចាស់ជើងឯក Champions League ១៣សម័យ ក៏បានស្នើទៅកីឡាកររបស់ខ្លួនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នក្នុងថ្ងៃអបអរបុណ្យ Christmas ដែរជិតមកដល់។
ក្លិបក៏បានណែនាំកីឡាករកុំឱ្យចេញដើរលេងនៅខាងក្រៅតំបន់ទីក្រុង Madrid ផងដែរហើយប្រសិនបើត្រឹមថ្ងៃទី២៨ ខែធ្នូធ្វើតេស្ត PCR មិនឃើញវិជ្ជមានកូវីដទេ ក្រុមអធិរាជសនិងវិលត្រលប់ទៅកាន់ជំរំហ្វឹកហាក់ឡើងវិញ៕

Tag:
 Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com