កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរសបាល់ទាត់ទាំង៥ ដែលចូលនិវត្តន៍មុនអាយុកាលបន្ទាប់ពីញាំញីដោយរបួស
25, Dec 2021 , 9:59 am        
រូបភាព
ការរងរបួស ជារឿងមិនចៀសបានក្នុងកីឡាបាល់ទាត់។ ការរងបួសញាំញី បង្ខំឱ្យកីឡាករជាច្រើន ចូលនិវត្តន៍មុនកំណត់ រាប់ទាំងកីឡាករល្បីជាច្រើនរូបផង។
 
បើតាមការផ្សាយពីគេហទំព័រ Sportskeeda ខាងក្រោមនេះជាកីឡាករទាំងប្រាំដែលបានបញ្ចប់អាជីពជាកីឡាករក្រោយរងរបួស៖


 
១. Ronaldo Nazario ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid, AC Milan និង Inter Milan។  លោកបានរងរបួសជង្គង់រ៉ាំរ៉ៃចាប់តាំងពីឆ្នាំ​២០០២ អំឡុងការប្រកួត FIFA World Cup និងចូលនិវត្តន៍ក្នុងឆ្នាំ ២០១១ ដោយសាររបួសជង្គង់នេះ។


 
២. Marco Van Basten ជាខ្សែប្រយុទ្ធខ្លាំងពូកែមួយរូបរបស់ក្លិប AC Milan ។ លោកបានចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ១៩៩៥ បន្ទាប់ពីលោកបានរងរបួសកជើងធ្ងន់ធ្ងរក្នុងឆ្នាំ ១៩៩៣។


 
៣. Luc Nilis ជាកីឡាករដែលលេងឱ្យក្លិប Anderlecht, PSV, និង Aston Villa ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០០ ដោយសារតែរងរបួសជើងធ្ងន់ធ្ងរដោយប៉ះទង្គិចជាមួយអ្នកចាំទី Richard Wright របស់ក្រុម Ipswich Town។

 
៤. Brian Laudrup ជាវីរបុរសមួយរូបរបស់ដាណឺម៉ាកនិងជាខ្សែបម្រើដ៏ខ្លាំងរបស់ក្លិប AC Milan ។  លោកបានចូលនិវត្តន៍ក្នុងវ័យ៣១ឆ្នាំ ដោយសារតែលោកឧស្សាហ៍ទទួលរងរបួសពីការលេងបាល់។


 
៥. Just Fontaine ជាអតីតកីឡាករជម្រើសជាតិបារាំងមួយរូបដែលមានកំណត់ត្រារកគ្រាប់បាល់បានច្រើននិងលឿនជាងគេឱ្យជម្រើសជាតិបារាំងដោយក្នុង៦ប្រកួតលោករកបាន១៣គ្រាប់។ លោកបានចូលនិវត្តន៍ត្រឹមវ័យ២៨ឆ្នាំបន្ទាប់ពីលោកបានរងរបួសជើងជារឿយៗអំឡុងពេលជាកីឡាករ៕

Tag:
 Player Who retired prematurely due to injury
© រក្សាសិទ្ធិដោយ thmeythmey.com