កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel រិះគន់កាលវិភាគ Premier League ថាមិនស្មើភាពសម្រាប់ Chelsea
27, Dec 2021 , 3:49 pm        
រូបភាព
លោក Thomas Tuchel អ្នកចាត់ការក្រុម Chelsea រិះគន់ក្របខណ្ឌ Premier League ថាបានរៀបចំកាលវិភាគមិនស្មើភាពសម្រាប់ក្រុមរបស់លោកដែល មានកីឡាករបន្តរងរបួស ហើយមិនមានការផ្អាកប្រកួតដូចក្រុមដទៃបើទោះបីជាមានឆ្លងជំងឺកូវីដ-១៩។


នៅក្នុងខែធ្នូឆ្នាំ ២០២១នេះក្របខណ្ឌ Premier League បានសម្រេចផ្អាកការប្រកួតធំៗរហូតដល់ទៅ១៥លើករួចមកហើយ ព្រោះតែសមាជិកក្លិបទាំងនោះបានឆ្លងកូវីដ-១៩ បន្តបន្ទាប់។ សម្រាប់ Chelsea របស់លោក Tuchel មិនមានផ្អាកប្រកួតណាមួយឡើយ ទោះបីជាក្លិបមានបញ្ហាកីឡាករឆ្លងកូវីដ-១៩ក៏ដោយ។ មិនតែប៉ុណ្ណោះក្រុមរបស់គ្រូបង្វឹកវ័យ ៤៨ឆ្នាំរូបនេះក៏ធ្លាប់បានសុំផ្អាកប្រកួតម្តងរួចមកហើយពេលលេងទល់ក្រុម Wolverhampton Wanderers។
 
«វាដូចជារឿងមិនត្រឹមត្រូវទាល់តែសោះ វាគ្មានស្មើភាពគ្នាឡើយក្រុមរបស់យើងត្រូវបន្តការប្រកួតរហូតដោយគ្មានពេលសម្រាកបានយូរ ហើយក្រុមដទៃត្រូវបាន Premier League ឱ្យផ្អាកការប្រកួត។ យើងត្រូវបន្តលេងរហូតបើទោះក្រុមមានឆ្លងកូវីដ-១៩ក៏ដោយ មកដល់ពេលនេះកីឡាករទទួលរងរបួសជាប្រចាំ។» លោក Tuchel និយាយក្រោយចប់ការប្រកួតទល់ក្រុម Aston Villa ថ្ងៃទី២៦ ខែធ្នូ។
 
ទន្ទឹមនឹងការរិះគន់ទៅកាន់ Premier League ពីកាលវិភាគប្រកួតដែលគ្មានការស្មើភាពចំពោះក្រុម Chelsea លោក Thomas Tuchel ក៏សរសើរកូនក្រុមខ្លួនពីការខិតខំប្រឹងប្រែងដើម្បីជួយក្លិបបើទោះកំពុងជួបរឿងលំបាក់ខ្លាំងអំឡុងជួបរឿងកូវីដ-១៩។
 
មកដល់ពេលនេះតោខៀវ Chelsea កំពុងឈរនៅចំណាត់ថ្នាក់លេខ៣មាន៤១ពិន្ទុក្នុងតារាង Premier League ក្រោយរកបាន៣ពិន្ទុជាថ្មីម្តងទៀតពីការប្រកួតទល់ក្រុម Aston Villa ក្នុងលទ្ធផល ៣-១ ថ្ងៃទី២៦ ខែធ្នូឆ្នាំ ២០២១៕

Tag:
 Thomas Tuchel
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com