កីឡាអន្តរជាតិ
អន្តរជាតិ
លោក Rangnick ថា Martial សុំចាកចេញពី Man UTD តែក្លិបមិនទាន់អនុញ្ញាត
27, Dec 2021 , 10:59 pm        
រូបភាព
លោក Raft Rangnick បាននិយាយនាថ្ងៃទី២៦ខែធ្នូថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial បានសុំក្លិប Manchester United ចាកចេញ នៅពេលទីផ្សារដោះដូរកីឡាករបើក នៅខែមករាឆ្នាំ ២០២២ខាងមុខ។ ប៉ុន្តែក្លិបបិសាចក្រហមមិនទាន់បានអនុញ្ញាតដល់រូបគេនៅឡើយ ខណៈកំពុងជួបបញ្ហាកីឡាកររបួស និងឆ្លងកូវីដ-១៩ ជាងពាក់កណ្តាល។


កីឡាករវ័យ ២៦ឆ្នាំ របស់បិសាចក្រហម ទើបតែបានបង្ហាញខ្លួន ២ប្រកួតប៉ុណ្ណោះនៅរដូវកាលថ្មីនេះ មុនពេល និងក្រោយពេលលោក Ole Gunnar Solkjaer ចាកចេញ។ ទោះបីលោក Raft Rangnick ដែលបានចូលមកដឹកនាំបន្ត ក្នុងនាមជាគ្រូបណ្តោះអាសន្នរបស់ Man Utdក្តី ក៏ Martial មិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ផងដែរ។
 
ក្នុងខែធ្នូនេះ Anthony Martial អតីតកីឡាកររបស់ក្រុម Monaco បានស្នើសុំទៅកាន់ក្លិប Man Utd ថារូបគេចង់ចាកចេញពីក្លិបនៅដើមឆ្នាំ ២០២២ ខាងមុខ ព្រោះចង់ទទួលបានពេលវេលាលេងច្រើនជាងនៅ Man UTD។
 
«យើងជជែកគ្នាក្នុងរយៈពេលដ៏យូរមួយកាលពីសប្តាហ៍មុន ហើយគាត់បានពន្យល់ខ្ញុំថា ក្រោយគាត់រស់នៅជាមួយក្លិបបិសាចក្រហមរយៈពេល៧ឆ្នាំមកនេះ នេះ ជាពេលដែលគាត់ត្រូវចាកចេញ សម្រាប់ការផ្លាស់ប្តូរទៅកាន់ក្លិបថ្មីមួយក្នុងអាជីពគាត់។ ប៉ុន្តែកាលៈទេសៈក្លិបកំពុងត្រូវការកីឡាករជាចាំបាច់ វាពិតជាសំខាន់ខ្លាំងណាស់ ។ យើងកំពុងមានកូវីដ-១៩ ហើយនឹងកីឡាកររបួសច្រើន អ៊ីចឹងហើយមិនទាន់ដល់ពេលដែលក្លិបអនុញ្ញាតឡើយ។»លោក Rangnick ប្រាប់ទៅកាន់ British Media។
 
ក្រុមបិសាចក្រហម Manchester United និងត្រូវបន្តការប្រកួតរបស់ខ្លួន សម្រាប់ព្រឹត្តិការណ៍ Premier League សប្តាហ៍១៧ ដោយត្រូវជួបតទល់ជាមួយក្រុមសារិកាព្រៃ Newcastle United វេលាម៉ោង៣:០០ទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ធ្នូ (ម៉ោងនៅកម្ពុជា)៕

Tag:
 Raft Rangnick
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com