អន្តរជាតិ
រថយន្ត២០គ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារព្រិលធ្លាក់ខ្លាំងនៅរដ្ឋ ណេវ៉ាដា
27, Dec 2021 , 8:19 pm        
រូបភាព
យ៉ាងហោចណាស់រថយន្តជាង២០គ្រឿង បានរអិលប៉ះទង្គិចគ្នានៅលើផ្លូវហាយវេមួយ នៅក្នុងភាគពាយ័ព្យរដ្ឋណេវ៉ាដា នាថ្ងៃទី២៦ ធ្នូ ដែលបណ្តាលឱ្យមានមនុស្សទទួលរងរបួសធ្ងន់ស្រាលជាច្រើននាក់ ។ នេះបើតាមការិយាល័យតម្រួត Washoe County Sheriff's Office។

ក្រុមមន្រ្តីពន្លត់អគ្គីភ័យរបស់ការិយាល័យតម្រួត Sheriff  ដែលបានទៅជួយសង្រ្គោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត ដែលបណ្តាលមកពីរអិល ដោយសារព្រិលធ្លាក់នេះ បាននិយាយថា មនុស្ស៣នាក់បានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ និងច្រើននាក់ផ្សេងទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់រួច។ 
 
មុនពេលគ្រោះថ្នាក់នេះកើតឡើង ការិយាល័យអាកាសធាតុប្រចាំរដ្ឋណេវ៉ាដា (National Weather Service Reno) ក៏បានប្រកាសហាមប្រជាជនចេញក្រៅផ្ទះផងដែរ ព្រោះមានព្រិលធ្លាក់លាយឡំខ្យល់បក់ខ្លាំង។
 
«យើងសង្ឃឹមថាមិនមានការពន្យាពេលធ្វើដំណើរនៅលើដងផ្លូវទាំងអស់ ដោយសារតែព្រិលធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់បក់ក្នុងល្បឿនយ៉ាងលឿនហើយក៏អាចបង្កជាការគ្រោះថ្នាក់ដល់ការធ្វើដំណើរ។»នេះបើតាមការប្រកាស់ពីសំណាក់ NWS Reno មិនតែប៉ុណ្ណោះការិយាល័យតម្រួត Sheriff ក៏បានអះអាងដែលថានៅលើផ្លូវហាយវេនៃជ្រលងភ្នំ Washoe មានព្រិលធ្លាក់ខ្លាំងជាមួយល្បឿនខ្យល់រហូតដល់ទៅ ៨០គីឡូម៉ែត្រក្នុង១ម៉ោងដែលបណ្តាលឱ្យការបើកបរមានស្ថានភាពរអិលខ្លាំង៕
 
 
 

Tag:
 គ្រោះថ្នាក់រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com