កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ចង់បានជោគជ័យថែមទៀត ក្រោយឈ្នះពាន Player of the Year
28, Dec 2021 , 11:40 am        
រូបភាព
Kylian Mbappe ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងលើកឡើងថា ខ្លួនកំពុងសម្លឹងមើលជោគជ័យថែមទៀតក្នុងអាជីពបន្ទាប់ពីឈ្នះពានរង្វាន់ Player of the Year ក្នុងកម្មវិធី Globe Soccer Awards នៅទីក្រុងឌូបៃថ្ងៃទី២៧ ខែធ្នូ។


Mbappe ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint Germain អះអាងថា រូបគេកំពុងសម្លឹងមើលឱកាសទៅមុខទៀតក្នុងអាជីពបាល់ទាត់។ Mbappe ក៏បានបញ្ជាក់ដែរថា គេពិតជាចង់ឈ្នះនិងបន្តឈ្នះរហូតជាមួយនឹងបទពិសោធន៍ថ្មីៗបន្ថែមទៀតក្នុងពិភពបាល់ទាត់។
 
«ខ្ញុំពិតជាសំណាងខ្លាំងដែលបានលេងឱ្យក្រុមដ៏ខ្លាំងមួយមានលំដាប់ខ្ពស់ក្នុងអន្តរជាតិ ហើយខ្ញុំមិនត្រលប់ក្រោយឡើយ។ អ្វីដែលខ្ញុំបានឈ្នះនៅថ្ងៃនេះ ខ្ញុំមិនសូវខ្វាយខ្វល់ឡើយ ហើយក្តីស្រមៃខ្ញុំគឺការឈ្នះដោយការស៊ុតបញ្ចូលទី។ ខ្ញុំចង់បង្កើតប្រវត្តិសាស្រ្តក្នុងបាល់ទាត់ ប្រសិនបើអ្នកសម្លឹងមើលទៅទីនោះគឺមានកីឡាករខ្លាំងៗច្រើនណាស់ ហើយបើអ្នកភ្លេចខ្លួនតែបន្តិចនោះអ្នកនឹងបាត់បង់ឱកាសទាំងនោះ។» Mbappe និយាយបែបនេះក្នុងកម្មវិធីពានងរ្វាន់ Globe Soccer Awards។
 
បន្ថែមពីនេះទៀត Mbappe ក៏បានអរគុណទៅកាន់ក្រុមគ្រួសាររួមទាំងក្លិប PSG ដែលបានជួយឱ្យរូបគេក្លាយជាកីឡាករមួយរូបក្នុងចំណោមវីរបុរសបាល់ទាត់ខ្លាំងៗក្នុងពិភពលោក។
 
ទោះជាបែបនេះក្តី អនាគតរបស់ Mbappe ហាក់ស្ថិតនៅក្រោមចម្ងល់នៅឡើយ ស្របពេលកិច្ចសន្យារបស់រូបគេជាមួយ PSG នឹងចប់ក្នុងខែមិថុនា ឆ្នាំ២០២២។ កាលពីឆ្នាំ ២០២០ កន្លងទៅ Real Madrid ធ្លាប់បានដាក់សំណើ ១៦០លានអឺរ៉ូម្តងហើយទៅកាន់ក្លិប PSG ប៉ុន្តែត្រូវក្លិបអ្នកមានបារាំងមួយនេះបដិសេធ។
Real Madrid មិនបោះបង់បំណងចង់បាន Mbappe មកចូលរួមក្រុមឡើយដោយពួកគេកំពុងរង់ចាំចូលឆ្នាំ២០២២ឆាប់ៗ៕

Tag:
 Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com