កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប Barca លោក Laporta ឆ្លងកូវីដ-១៩ ហើយលុបកម្មវិធីធ្វើដំណើរជាមួយក្រុម
05, Jan 2022 , 2:54 pm        
រូបភាព
លោក Joan Laporta ប្រធានក្លិប Barcelona ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នាថ្ងៃទី៤ ខែមករា។ Laporta បានបង្ហាញភាពស្និទ្ធស្នាលជាមួយ Ferran Torres អំឡុងរូបគេបង្ហាញខ្លួននៅកីឡដ្ឋាន Camp Nou នាថ្ងៃទី១ ខែមករា ហើយថ្ងៃបន្ទាប់ខ្សែប្រយុទ្ធរូបនេះក៏ត្រលប់វិជ្ជមានកូវីដ-១៩។


ប្រធានក្លិប Barcelona បានលុបចោលកម្មវិធីជាច្រើន បន្ទាប់មានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩។ តាមគម្រោង លោក Laporta ត្រូវធ្វើដំណើរទស្សនាការការប្រកួតពានរង្វាន់ Copa del Rey រវាងក្រុមរបស់លោកជាមួយក្រុមម្ចាស់ផ្ទះ Linares Deportivo ថ្ងៃទី៥ ខែមករា។ នៅថ្ងៃទី៨ ខែមករា ប្រធានក្លិប Barca រូបនេះក៏ត្រូវបន្តដំណើរដឹកនាំក្រុមប្រកួតជាមួយក្រុម Granada នៅកីឡដ្ឋាន Estadio Nuevo Los Carmenes។ 
 
ក្រោយពេលរកឃើញថាតេស្តវិជ្ជមានកូវីដ-១៩ បែបនេះ លោក Laporta ក៏បានសម្រេចមិនទៅណាដើម្បីសម្រាកព្យាបាលជំងឺ។ ចំណែកអនុប្រធានក្លិបផ្នែកកីឡាលោក Rafa Yuste វិញមិនមានវិជ្ជមានកូវីដ-១៩ ឡើយ ប៉ុន្តែលោកក៏បានសម្រេចលុបការធ្វើដំណើរទៅទីក្រុង Linares ដូចលោក Laporta ដែលដើម្បីជាការពារ។
 
លោក Laporta ទំនងត្រូវអវត្តមានពីការប្រកួតដ៏ធំមួយទៀតសម្រាប់ក្រុមអ្នកមានបុណ្យ Barcelona ដែលត្រូវតទល់ជាមួយក្រុមអធិរាជស Real Madrid ក្នុងពានរង្វាន់ Super Copa de Espana នៅអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី១២ ខែមករាខាងមុខ៕

Tag:
 Joan Laporta
  Barcelona
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com