ពីនេះ ពីនោះ
ងីងើ, ងេងើ, រងេរងើ, រងីរងើ, ល្ងីល្ញើ, ល្ងេល្ងើ សុទ្ធតែជាសរសេរបានទាំងអស់ 22, Feb 2022 , 7:29 am
× ងីងើ, ងេងើ, រងេរងើ, រងីរងើ, ល្ងីល្ញើ, ល្ងេល្ងើ សុទ្ធតែជាពាក្យមាននៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
«ងីងើ» ឬ «ងេងើ» ជាកិរិយាវិសេសន៍ និងជាគុណសព្ទ ដែលមានន័យថា ដែលគ្រលៀសរេទៅរេមក។ ធ្វើក្បាលងីងើ ។
រីឯពាក្យ «រងេរងើ» យើងអាចសរសេរបានថា «រងីរងើ, រងេរងើ, ល្ងីល្ងើ ឬ ល្ងេល្ងើ» ក៏បាន ទៅតាមទម្លាប់ដែលប្រើ។
ពាក្យទាំងនេះ មានន័យថា ដែលងេងើៗរឿយៗ; ដែលទញ់ទាល់វិលវល់ស្មារតីមមិងមមាំង។
ពាក្យដែលមានន័យប្រហាក់គ្នា មានដូចជា ភ្លីភ្លើ, ល្មេញល្មើ ឬល្ងង់។ នេះបើតាមការដកស្រង់ក្នុងវចនានុក្រម៕
© រក្សាសិទ្ធិដោយ thmeythmey.com