COVID-19
ជាតិ
កូវីដ-១៩៖ ឆ្លងថ្មី៣៧២នាក់ និងគ្មានអ្នកស្លាប់
27, Feb 2022 , 11:55 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លង«អូមីក្រុង» ចំនួន៣៧២ករណីទៀត តាមរយៈលទ្ធផលតេស្ត PCR នៅថ្ងៃទី២៧ កុម្ភៈនេះ ។ នៅក្នុងនោះ មាន៣៤៤នាក់ ជាករណីឆ្លងក្នុងសហគមន៍។ ដោយឡែកអ្នកជាសះស្បើយ៤៧៦នាក់ និងគ្មានករណីស្លាប់។
 
មកទល់ពេលនេះ អ្នកឆ្លងបន្តកើនដល់១២៩ ៩២០នាក់ ដោយក្នុងនោះ អ្នកសះស្បើយពីជំងឺនេះ មានចំនួន១២៣ ៣៥៣នាក់ ។ អ្នកស្លាប់ដោយសារកូវីដ-១៩ កើនដល់ ៣,០៣២នាក់ ។

© រក្សាសិទ្ធិដោយ thmeythmey.com