អត្ថបទពាណិជ្ជកម្ម
កាន់តែងាយស្រួលក្នុងការផ្ទេរប្រាក់ទៅឱ្យសាច់ញាតិ បងប្អូន មនុស្សជាទីស្រលាញ់តាមរយៈអេស៊ីលីដាម៉ូបាល 06, Apr 2022 , 3:29 pm
![](https://image.thmeythmey.com/pictures/2022/04/06/thumb2/untitled-1.jpg)
×![]()
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់។ រីឯចិត្តនឹករលឹកដល់ស្រុកកំណើត ជួបជុំបងប្អូនក៏កាន់តែខ្លាំង តែដោយមានការរវល់ជាប់កាតព្វកិច្ចការងារ មិនអាចដកឃ្លាបាន មានតែការផ្ញើលុយទៅសាច់ញាតិ បងប្អូន ជាទីស្រលាញ់ទៅមុន។
តើការផ្ញើប្រាក់ តាមមធ្យបាយណា ដែលមានភាពងាយស្រួល ទោះជាយើងគ្មានពេលវេលាចេញទៅក្រៅដើម្បីផ្ញើក៏ដោយ។
អេស៊ីលីដាម៉ូបាល អាចជួយអ្នកបាន លោកអ្នកគ្រាន់តែដោនឡូតអេស៊ីលីដាម៉ូបាល តាម App Store, Play Store, App Gallery, តាមការណែនាំងាយៗនោះ អ្នកនឹងមាន អេស៊ីលីដាម៉ូបាល មួយសម្រាប់ប្រើប្រាស់ ដែលមានសេវាកម្មដ៏សម្បូរបែប សម្រាប់បំពេញតម្រូវការរបស់អ្នកគ្រប់ពេលវេលា។
![](https://image.thmeythmey.com/pictures/2022/04/06/thumb2/ok-01.jpg)
ការផ្ទេរប្រាក់ តាមអេស៊ីលីដាម៉ូបាល អ្នកទទួលប្រាក់ ទោះជាទូរសព្ទមិនទាន់បានភ្ជាប់អេស៊ីលីដាម៉ូបាល ក៏ដកប្រាក់ពីម៉ាស៊ីនអេធីអឹមបានដែរ ដកប្រាក់មួយម៉ឺនរៀលក៏បាន មិនគិតថ្លៃសេវា ហើយក្រដាស់ប្រាក់ថ្មីៗ មិនភ័យព្រួយកាន់ឆ្លងមេរោគ។
ប្រសិនបើលោកអ្នក មានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖
[email protected] ៕
#ACLEDABank #ACLEDAmobile #ACLEDAApp
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com