អត្ថបទពាណិជ្ជកម្ម
ពិធីសម្ពោធខ្សែភាពយន្ដខ្មែរខ្នាតធំរឿង ”ប៊ូឌីញស White Building” 07, Apr 2022 , 4:20 pm
![](https://image.thmeythmey.com/pictures/2022/04/07/thumb2/da__1_.jpg)
×![]()
ភ្នំពេញ៖ ខ្សែភាពយន្ដខ្មែរខ្នាតធំរឿង ប៊ូឌីញស (White Buiding) ឈ្នះពានថ្នាក់អន្ដរជាតិក្រោយចំណាយពេលអស់ជាង៥ឆ្នាំ ដែលជាស្នាដៃដឹកនាំរឿងដំបូង របស់លោក នាង កាវិច បានបើកកម្មវិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៥ មេសា ២០២២ នៅផ្សារទំនើបមីតថោន មានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនរូប។
លោក នាង កាវិច ជាអ្នកដឹកនាំរឿងវ័យក្មេងដែលមានឪពុកជាសិល្បករ ផ្នែកសូនរូប។ លោក បានដឹកនាំផលិតរឿងកុនខ្មែរខ្នាតធំ មានចំណងជើងថា ប៊ូឌីញស (White Building) ដែលនិយាយអំពីអគារមួយ នៅកណ្ដាលទីក្រុងភ្នំពេញ។
![](https://image.thmeythmey.com/pictures/2022/04/07/thumb2/da__2_.jpg)
បើទោះបីជា បច្ចុប្បន្នអគារប៊ូឌីញស បានបាត់រូបរាងទៅហើយក្ដី ក្រោមការអភិឌ្ឍន៍របស់ក្រុមហ៊ុនកាលពីឆ្នាំ២០១៧ ក៏លោក និងក្រុមការងារ នៅតែខិតខំប្រឹងប្រែងផលិតរឿងនេះបានយ៉ាងរលូន បីទោះត្រូវជួបឧបសគ្គខ្លះៗក្ដី។
![](https://image.thmeythmey.com/pictures/2022/04/07/thumb2/da__3_.jpg)
គោលបំណងរបស់ នាង កាវិច ក្នុងការផលិតរឿងកុននេះឡើង ព្រោះលោកចង់ទុកជាអនុស្សាវរីយទៅថ្ងៃមុខ ព្រោះលោកជាអ្នករស់នៅក្នុងអគារនោះផ្ទាល់តែម្ដង កាលពីកុមារ និងចង់ឱ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់ បានទស្សនា។
![](https://image.thmeythmey.com/pictures/2022/04/07/thumb2/da__4_.jpg)
ផលិតករ នាង កាវិច សំណូមពរឱ្យពុកម៉ែ បងប្អូន ចូលរួមទស្សនាទាំងអស់គ្នា ដើម្បីលើកស្ទួយ និងអភិឌ្ឍន៍រឿងកុនខ្មែរ បន្តទៅមុខទៀត ដែលរឿង ប៊ូឌីញស (White Building) ចាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី៧ មេសា ២០២២តទៅ នៅគ្រប់រោងភាពយន្ដ Legend Cinema ក្នុងប្រទេសកម្ពុជា ៕
![](https://image.thmeythmey.com/pictures/2022/04/07/thumb2/da__5_.jpg)
![](https://image.thmeythmey.com/pictures/2022/04/07/thumb2/da__6_.jpg)
![](https://image.thmeythmey.com/pictures/2022/04/07/thumb2/da__7_.jpg)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com