ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កំណត់ពីរោគសញ្ញារបស់ជំងឺភ្នែកក្រហម 07, May 2022 , 6:59 am
![](https://image.thmeythmey.com/pictures/2022/05/06/thumb2/health01-4-640x360.jpg)
×![]()
ការរលាកកុងហ្សុងទីវ ឬ ជំងឺភ្នែកក្រហម គឺជាជំងឺភ្នែកម្យ៉ាងដែលមានការឆ្លងមេរោគនៅនឹងភ្នែក។
វាកើតមានជាទូទៅ និងងាយនឹងរាលដាលទៅកាន់កន្លែងដទៃទៀត។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិកបានប្រាប់ពីរោគសញ្ញាទូទៅនៃការរលាកកុងហ្សុងទីវនេះដែលរួមមានៈ
- ហើម និងឡើងក្រហមនៃផ្នែកសៗនៃភ្នែក
- បង្កើនការបញ្ចេញទឹកភ្នែក
- មានហូរទឹកពីភ្នែកដែលអាចមានពណ៌ស, បៃតង ឬលឿង
- ភ្នែករលាក, រមាស់ ឬឈឺពេលត្រូវពន្លឺ
- ស្រទាប់រឹងបានកើតមាននៅលើត្របកភ្នែក ៕
© រក្សាសិទ្ធិដោយ thmeythmey.com